បរទេស ៖ នៅថ្ងៃអង្គារនេះមន្ត្រី មិនបង្ហាញអត្តសញ្ញាណម្នាក់ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា យន្ដហោះប្រភេទ Rafale ដែលផលិត ដោយប្រទេសបារាំងថ្មី
របស់កងកម្លាំងទ័ព អាកាសឥណ្ឌា បានហោះហើរលើអាកាស នៃតំបន់ជម្លោះព្រំដែនជាមួយប្រទេសចិនដែលមានការប៉ះទង្គិចគ្នា យ៉ាងសាហាវនាពេលកន្លងមក។
ជាយន្តហោះដំបូង៥គ្រឿង ដំបូងនៃយន្តហោះសរុប ចំនួនដល់ទៅ ៣៦ គ្រឿងដែលបានធ្វើការបញ្ជាទិញ ក្នុងតម្លៃប្រមាណជា ៩,៤ ពាន់ប៊ីលានដុល្លារ
ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី ១០ ខែកញ្ញាដោយរដ្ឋមន្រ្តី ក្រសួងការពារជាតិលោក Rajnath Singh ។
មន្ត្រីជាន់ខ្ពស់នៃកងទ័ពកាសម្នាក់ ក្នុងលក្ខខណ្ឌអនាមិកដដែលរូប នេះបានបញ្ជាក់ទៀតថា “យន្ដហោះចម្បាំង Rafale មកដល់ពេលនេះគឺបានស្គាល់ច្បាស់ ហើយពីតំបន់ប្រតិបត្ដិការ របស់ឥណ្ឌាដែលរួមមាន ទាំងតំបន់ Ladakh ផងដែរ ។
រំលឹកដែរថាកាលពីពាក់កណ្តាល ខែមិថុនាទាហានចិន និងឥណ្ឌាបានចូលរួមក្នុងការប្រយុទ្ធគ្នា ដោយប្រើអំពើហឹង្សា នៅតំបន់ Ladakh ដែលបណ្តាលឱ្យកងទ័ពឥណ្ឌា ២០ នាក់បានស្លាប់ ៕
ប្រែសម្រួល៖ស៊ុនលី