ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ អូឡាំពិក ទីក្រុងតូក្យូ ផ្ទេរប្រាក់ជាង ១,១ ពាន់លានយ៉េន ទៅបរទេស ក្នុងពេលដេញថ្លៃ

តូក្យូ៖គណៈកម្មាធិការដេញថ្លៃអូឡាំពិក ទីក្រុងតូក្យូ បានផ្ទេរប្រាក់សរុបចំនួនជាង ១,១ ពាន់លានយ៉េន (១០,៥ លានដុល្លារ) ទៅកាន់គោលដៅនៅក្រៅប្រទេស នៅពេលរដ្ឋធានី របស់ប្រទេសជប៉ុនត្រូវបានជ្រើសរើស ជាទីក្រុងម្ចាស់ផ្ទះនៅឆ្នាំ២០១៣ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ទឹកប្រាក់ទាំងនេះ រាប់បញ្ចូលទាំងប្រាក់ចំនួន ២៣០ លានយ៉េន ត្រូវបង់ទៅឲ្យក្រុមហ៊ុន Black Tidings Co ជាក្រុមហ៊ុនពិគ្រោះយោបល់ ផ្តាច់ការនៅប្រទេសសិង្ហបុរីថ្មីៗនេះ បានរកឃើញថា បានផ្ទេរប្រាក់ទៅកូនប្រុស របស់សមាជិកគណៈកម្មាធិការអូឡាំពិក អន្តរជាតិ ដែលមានឥទ្ធិពលមួយរូប កាលពីខែកក្កដានិងខែតុលាឆ្នាំ ២០១៣ ។ ត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ ផ្ទះសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នៅខែកញ្ញា ឆ្នាំ ២០១៣ ។

យោងតាមសមាជិក នៃគណៈកម្មាធិការដេញថ្លៃ នៅពេលនោះបាននិយាយថា លើកលែងតែការBlack Tidings ផ្សេងទៀត និងចំនួនជាក់លាក់ មិនត្រូវបានបង្ហាញ ដោយសារតែកិច្ចព្រមព្រៀង រក្សាការសម្ងាត់ ។ តាមប្រភពបានឲ្យដឹងថា ក៏មានករណីផ្សេងទៀត ដែលលុយយ៉េនរាប់រយលានហូរចូល និងមកពីគោលដៅដែលគេមិនស្គាល់។ ការផ្ទេរទៅទិសដៅផ្សេងទៀត ក៏ត្រូវបានគេប្រមូលផ្ដុំគ្នានៅមុន និងក្រោយពេលរដ្ឋធានីជប៉ុន ត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះ។

អ្នកជំនាញខាងដេញថ្លៃបាននិយាយថា យើងអាចសន្និដ្ឋាន បានថាការទូទាត់ ប្រាក់ទាំងនេះគឺសម្រាប់ថ្លៃពិគ្រោះយោបល់ នៅក្រៅប្រទេស និងថ្លៃសណ្ឋាគារ ប៉ុន្តែដើម្បីលើកកម្ពស់ បរិយាកាសល្អសម្រាប់ការប្រកួត នៅរដូវក្តៅខាងមុខនេះ ការបញ្ជាក់បន្ថែម និងតម្លាភាពគឺចាំបាច់” ។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយគណៈកម្មាធិការដេញថ្លៃ ក្នុងខែមេសាឆ្នាំ ២០១៤ ថា មានរយៈពេលចាប់ពីខែ កញ្ញា ឆ្នាំ ២០១១ ដល់ខែកញ្ញា ឆ្នាំ ២០១៣ ការដេញថ្លៃមានចំនួនសរុប ៨,៩ ពាន់លានយ៉េន ។ ថវិកានេះត្រូវបានចំណាយចំនួន ៥,៤ ពាន់លានយ៉េនដែលគណៈកម្មាធិការបានប្រើប្រាស់ដោយការបរិច្ចាគ និងថវិកាផ្សេងទៀតពីក្រុមហ៊ុនឯកជន និង ៣,៥ ពាន់លានយ៉េន ដោយរដ្ឋាភិបាលទីក្រុងតូក្យូ ៕ដោយ៖លី ភីលីព

Most Popular

To Top