បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បិ៍នេះ បានឲ្យដឹងថា តម្លៃមាសបានកើនឡើង ដល់តម្លៃខ្ពស់បំផុត មិនធ្លាប់មានកាលពីខែមុន គឺប្រមាណជា២០០០ដុល្លារក្នុងមួយ Ounce ដែល១ Ounce ស្មើនឹង២៨ក្រាម ។
យោងតាមអ្នក ជំនាញជួញ ដូរមាសល្បីៗបាននាំគ្នាចោទ ជាសំណួរថា តើការផ្គត់ផ្គង់រ៉ៃនេះ នឹងខិតជិតដល់ពេលបញ្ចប់ហើយ ឬយ់ាងណាបានជាតម្លៃ របស់វាបានកើនឡើងបែបនេះ ។ មាសគឺជាតម្រូវការដ៏ខ្ពស់នៅពេលបច្ចុប្បន្ន ក្នុងនាមជាសញ្ញាតំណាង នៃទំហំវិនិយោគនិងគឺជាកូនសោ ដ៏ចាំបាច់មួយផងដែរ សម្រាប់ការដោះដូរផលិត អេឡិកត្រូវនិកលើលោក។
គួរឲ្យដឹងដែរ ថា កាលពីឆ្នាំ២០១៩ រ៉ៃមាសដែលត្រូវយកបានពីក្រោមដី សរុបនៅទូទាំងពិភពលោក មានចំនួន៣៥៣១តោន ដែលទំហំនេះមានចំនួនធ្លាក់ចុះ១ភាគរយ ធៀបទៅនឹងឆ្នាំចាស់ ហើយក៏ជាកម្រិតធ្លាក់ចុះ ដែលមិនធ្លាប់មានតាំង តែពីឆ្នាំ២០០៨។
ក្រុមប្រឹក្សា នៃរ៉ៃមាស ពិភពលោក និងក្រុមអ្នកស្រាវជ្រាវ វិភាគភូមិសាស្ត្រដ៏ជំនាញ របស់អាមេរិកបានធ្វើការលើកឡើងថា រ៉ែមាសបច្ចុប្បន្នដែលនៅសេសសល់ នៅលើលោក គឺមានចំនួនប្រមានជា៥០០០០តោនទៀត ហើយមាសប្រមាណជា១៩០០០០តោន មកហើយដែលត្រូវបានមនុស្សជីក យកចាប់តាំងតែពីដើមមក៕
ប្រែសម្រួល៖ស៊ុនលី