ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ជីដូនជីតា របស់មនុស្ស ជំនាន់មុនដាំបាយ ដោយចំណាយទឹកក្តៅ កាល១,៨ លានឆ្នាំមុន មុនពេលពួកគេប្រើភ្លើង

តង់ហ្សានី ៖ ការសិក្សាមួយបានបង្ហាញថា ជីដូនជីតារបស់មនុស្ស នៅសម័យដើមប្រហែលជាដាំបាយ របស់ពួកគេនៅក្នុងឡ ចំហាយទឹកក្តៅកាលពី ១,៨លានឆ្នាំ ជាយូរមកហើយ មុនពេលពួកគេរៀន ប្រើភ្លើងដើម្បីធ្វើម្ហូប និងដាំបាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ជ្រលងភ្នំ Olduvai នៅភាគខាងជើង ប្រទេសតង់ហ្សានី បានបន្សុលទុកអដ្ឋិធាតុ វ័យចំណាស់ជាងគេបំផុត នៃជីដូនជី តាមនុស្សជំនាន់មុន ដោយគេស្គាល់មកទល់សព្វថ្ងៃ ជាមួយនឹងឧបករណ៍មួយចំនួន ដែលពួកគេបានប្រើ ។ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអេស្ប៉ាញ និងសហរដ្ឋអាមេរិក បានរកឃើញភ័ស្តុតាង បង្ហាញថា ជ្រលងភ្នំភ្លើងនេះ ក៏មានប្រភពទឹកក្តៅជាច្រើន នៅក្បែរទីតាំងនៃមនុស្សបុរាណដំបូង ។

ក្រុមការងារបានរាយការណ៍ថា កន្លែងនេះបានបង្ហាញពីលទ្ធភាព ដែលសាច់ញាតិឆ្ងាយ របស់យើងបានទាញយកប្រយោជន៍ពីប្រភពទឹក ការបរបាញ់សត្វព្រៃ ក៏ដូចជាឫស និងមើម។ អ្នកនិពន្ធ និងភូគព្ភវិទូលោក Roger Summons នៃ MIT បានមានប្រសាសន៍ថា យើងអាចប្រាប់បាននេះ គឺជាលើកទីមួយហើយ ដែលអ្នកស្រាវជ្រាវបានបង្ហាញភស្តុតាង ជាក់ស្តែងសម្រាប់លទ្ធភាពប្រជាជន កំពុងប្រើប្រាស់បរិស្ថាន ជលសាស្ត្រជាធនធាន ។

ក្រុមអ្នកស្រាវជ្រាវ បានចាប់ផ្តើមស្វែង យល់ពីមូលហេតុ ដែលស្រទាប់ដីខ្សាច់ មានអាយុកាល ១,៧ លានឆ្នាំ ត្រូវបានគេរកឃើញថា មានទំហំ៣គីឡូម៉ែត្រនៅជ្រលងភ្នំ Olduvai គឺខុសគ្នាឆ្ងាយពីស្រទាប់ដីឥដ្ឋចាស់ ដែលមានអាយុកាល ១,៨ លានឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top