ភ្នំពេញ ៖ ក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តឈរកំពូលតារាង ខណៈក្លិបហែលទឹក ក្រសួងមហាផ្ទៃ ឈរលំដាប់លេខ២ នៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅថ្ងៃទី២ និងអបអរសាទរ ពិធីសម្ពោធ ដាក់ឲ្យប្រើសប្រាស់ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ នាថ្ងៃដំបូង រៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ។
ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយសរុប១៦គ្រឿង រួមមានមេដាយ៩គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ចំណែកក្លិបហែលទឹក ក្រសួងមហាផ្ទៃ ឈរលំដាប់លេខ២ ដណ្តើមបានមេដាយសរុប១០គ្រឿង រួមមានមេដាយ៦គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ដណ្តើមបានមេដាយសរុប១៥គ្រឿង រួមមានមេដាយ១គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង។
ចំពោះក្លិបហែលទឹក ព្រឹទ្ធាចារ្យហែម ថុន ដណ្តើមបានមេដាយ សរុប៤គ្រឿងរួមមាន មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ក្លិបហែលទឹក នាគរាជកំពង់ចាម ដណ្តើមបានមេដាយសរុប២គ្រឿង រួមមាមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្លិបហែលទឹកក្រសួងព័ត៌មាន ដណ្តើមបានមេដាយ សំរិទ្ធ១គ្រឿង និងក្លិបហែលទឹកប៉ារ៉ាអូឡាំពិក ដណ្តើមបានមេដាយសរុប៣គ្រឿង រួមមាមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ៕
ដោយ៖លី ភីលីព