នៅថ្ងៃនេះមានការអះអាង ដោយសារព័ត៌មានបរទេស ជាច្រើនថា ក្លឹបយក្សបារាំង PSG កំពុងតែបើកកិច្ចការងារ ដើម្បីធ្វើការចរចាសុំទិញ យកកីឡាករខ្សែបម្រើ Jorginho ដែលលេងឲ្យក្លឹបតោខៀវ Chelsea ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងសិនប៉ុណ្ណោះ។
កីឡាករប្រេស៊ីលវ័យ២៨ឆ្នាំរូបនេះ ក៏កំពុងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបប្រជែង របស់ខ្លួនផ្សេងទៀតផងដែរ ដូចជា Arsenal ជាដើម ។ បច្ចុប្បន្នគ្រូបង្វឹកតោខៀវ Chelsea លោក Frank Lampard មានកីឡាករមួយចំនួន នៅក្នុងបញ្ជីកីឡាករបម្រើ ទៅហើយដូចជា N’Golo Kante និង Mateo Kovacic និងក៏ដូចជាកីឡាករឈុតយុវជន Billy Gilmourផង។
ក្រៅតែពីកីឡាករ ដែលមានស្រាប់ទៅហើយនោះលោក Lampard ក៏តែងតែមានលេច ឬដំណឹងថានឹងធ្វើការនាំចូលកីឡាករចំណូលថ្មី នៅក្នុងតំណែងនេះផងដែរ នោះគឺកីឡាករ Declan Rice ដែលនេះជាដំណឹង បញ្ជាក់ថា Jorginho គឺកាន់ស្ថិតនៅឆ្ងាយពីផែនការអនាគត របស់គ្រូបង្វឹកអង់គ្លេសរូបនេះទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី