បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំសម្រាប់សង្គ្រាម ជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំកងទ័ព នៅតាមតំបន់ឆ្នេរភាគខាងកើតប្រទេសនោះទេ។
តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្កហេតុរបស់ខ្លួនប្រឆាំងតៃវ៉ាន់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានសញ្ញាបង្ហាញថា ចិនត្រៀមចាប់ផ្តើមសង្គ្រាមមានទ្រង់ទ្រាយពេញលេញនោះទេ”។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ កោះតៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ និងត្រូវចិនអះអាងថាជាទឹកដីមួយផ្នែក របស់ខ្លួននោះ បានធ្វើការថ្កោលទោស សមយុទ្ធរបស់ចិន ដែលរួមមានទាំងការបើកយន្តហោះចម្បាំងឆ្លងបន្ទាត់កណ្ដាល របស់ច្រកសមុទ្រតៃវ៉ាន់ ថាជាការប៉ុនប៉ងសម្លុតគម្រាម ៕
ប្រែសម្រួល៖ប៉ាង កុង