បរទេស ៖ ក្រោយការធ្វើសមយុទ្ធម្តង ហើយម្តងទៀតរបស់ចិន នៅជិតកោះតៃវ៉ាន់នោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថា គ្មានសញ្ញាដែលប្រទេសចិន កំពុងតែត្រៀមរៀបចំសម្រាប់ សង្គ្រាមជាមួយតៃវ៉ាន់ មានដូចជាការប្រមូលផ្តុំកងទ័ព នៅតាមតំបន់ឆ្នេរភាគខាងកើត ប្រទេសនោះទេ។
តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក បាននិយាយប្រាប់រដ្ឋសភាថា “បក្សកុម្មុយនិស្តចិន បានបន្តសកម្មភាពបង្កហេតុរបស់ខ្លួនប្រឆាំងតៃវ៉ាន់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានសញ្ញាបង្ហាញថា ចិនត្រៀមចាប់ផ្តើមសង្គ្រាម មានទ្រង់ទ្រាយពេញលេញនោះទេ”។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ កោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ និងត្រូវចិនអះអាងថា ជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានធ្វើការថ្កោលទោសសមយុទ្ធរបស់ចិន ដែលរួមមានទាំងការបើកយន្តហោះចម្បាំង ឆ្លងបន្ទាត់កណ្ដាលរបស់ច្រកសមុទ្រតៃវ៉ាន់ ថាជាការប៉ុនប៉ង សម្លុតគម្រាម៕ ប្រែសម្រួល៖ប៉ាង កុង