បច្ចេកវិទ្យា

Facebook រួមបញ្ចូលកម្មវិធីផ្ញើសារ Messenger ចូលក្នុងសារផ្ទាល់ របស់ Instagram ជាផ្លូវការ

អាមេរិក ៖ ក្រុមហ៊ុនផ្សព្វផ្សាយបណ្តាញសង្គម Facebook បានរួមបញ្ចូលគ្នា នូវកម្មវិធីផ្ញើសារដោយផ្ទាល់ និងកម្មវិធីផ្ញើសារ Instagram ជាផ្នែកមួយ នៃផែនការរបស់ខ្លួន ដើម្បីបញ្ចូលសេវាកម្ម ទំនាក់ទំនង របស់ខ្លួនទាំងអស់ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សមួយនេះបានប្រកាស ពីការអាប់ដេតកម្មវិធីផ្ញើសារ ដោយការច្របាច់បញ្ចូលគ្នា នូវសេវាកម្មផ្ញើសារទាំង២ ទៅក្នុងប្រព័ន្ធ បង្រួបបង្រួម តែមួយ។ ការដាក់បញ្ចូលនេះ មានលក្ខណៈពិសេសថ្មីជាង ១០ រួមមានផ្ទាំងបិទឃ្លាំមើលជាមួយគ្នា និងរបៀបការអនុញ្ញាតឲ្យអ្នកប្រើកំណត់សារ បាត់ទៅវិញដោយស្វ័យ ប្រវត្តិបន្ទាប់ពីបានឃើញ។
ការផ្លាស់ប្តូរគួរឲ្យកត់ សម្គាល់បំផុតនោះគឺថា អ្នកប្រើកម្មវិធីផ្ញើសារអាចទំនាក់ទំនង ជាមួយអ្នកដែលនៅលើ Instagram ដោយមិនចាំបាច់ទាញយកកម្មវិធី ។
ព័ត៌មាន នៃការធ្វើសមាហរណកម្ម បានលេចចេញជាលើកដំបូង នៅឆ្នាំ ២០១៩ នៅពេល Facebook បានបង្ហាញពីផែនការ ដើម្បីបញ្ចូលកម្មវិធីផ្ញើសារ បណ្តាញសារ Facebook ផ្ទាល់ និងWhatsApp ។

ក្រុមហ៊ុននៅតែស្ថិតក្នុងដំណាក់កាល ដំបូងនៃការងារកាលពីឆ្នាំមុន ប៉ុន្តែបានកំណត់នៅឆ្នាំ២០២០ នៅពេលដែលការផ្លាស់ប្តូរ នឹងត្រូវបញ្ចប់ ។ ទោះបីជាកម្មវិធី WhatsApp មិនបានកាត់បន្ថយក៏ដោយ ក៏ Facebook នៅតែរក្សាចំណែក នៃផែនការដដែល។

Facebook បានចែករម្លែកនៅក្នុងការសរសេរប្លក់ថា មនុស្សជាងមួយពាន់លាននាក់ បានប្រើកម្មវិធីផ្ញើសារជាកន្លែង ដើម្បីចែករម្លែកដើរលេង និងបង្ហាញអារម្មណ៍ជាមួយគ្រួសារ និងមិត្តភក្តិ ៕ ដោយ៖លី ភីលីព

Most Popular

To Top