វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នំា២០២០ថា នាយកប្រតិបត្តិក្រុមហ៊ុន Facebook និងជាម្ចាស់ក្រុមហ៊ុន Google បានឯកភាពគ្នា នឹងស្មោះចិត្តធ្វើសក្ខីកម្ម នៅអង្គសវនាការ នៅមុនពេលដែល គណៈកម្មាធិការ ពាណិជ្ជកម្មព្រឹទ្ធសភា ដែលនឹងកោះហៅឡើង សវនាការ នៅថ្ងៃទី២៨ ខែតុលាខាងមុខ ពាក់ព័ន្ធនឹងរឿងច្បាប់ ការពារក្រុមហ៊ុន អ៊ីនធើរណេត ។
លោក Mark Zuckerberg នាយកប្រតិបត្តិការ Facebook និងលោក Jack Dorsey នាយកប្រតិបត្តិការក្រុមហ៊ុន Twitter បានបញ្ជាក់កាលពីថ្ងៃសុក្រថា តាមការគ្រោងទុក នឹងបង្ហាញវត្តមាន ទន្ទឹមនឹងនេះដែរ ប្រភពមួយបានឲ្យដឹងថា លោក Twitter ក្រុមហ៊ុន Google នឹងបង្ហាញខ្លួនដែរ ។ ហើយការលើកឡើងនេះ បានកើតឡើង បន្ទាប់ពីគណៈកម្មាធិការ បានធ្វើការបោះឆ្នោតអនុម័ត លើគម្រោងការនៃការ ធ្វើសក្ខីកម្ម របស់នាយកប្រតិបត្តិ ក្រុមហ៊ុនទាំងបីនាក់ នៅមុនពេលបង្ហាញខ្លួន ឡើសវនាការ ។
បើតាមការបញ្ជាក់ ពីលោក Dorsey នាយកប្រតិបត្តិក្រុមហ៊ុន Twitter បានថ្លែងនៅលើបណ្តាញ Twitter ថា ការវនិច្ឆ័យ “ត្រូវតែមានប្រយោជន៍ និងផ្តោតសំខាន់ លើអ្វីដែលជាបញ្ហាចំាបាច់ សម្រាប់ពលរដ្ឋអាមេរិកាំង ហើយយើងរួមគ្នា ដើម្បីធ្វើការដើម្បី ការពារដល់ការបោះឆ្នោត” ។
ក្រុមនាយកប្រតិបត្តិទាំងនេះ នឹងបង្ហាញខ្លួនជាក់ស្តែង ៕
ដោយ៖ ម៉ៅ បុប្ផាមករា