កីឡា

Shaqiri តេស្តចុងក្រោយមិនឃើញ វិជ្ជមានកូវីដ១៩ឡើយ

កីឡាករខ្សែបម្រើហង្សក្រហម Liverpool ដែលទើបតែត្រូវបានគេ ប្រកាសច្បាស់ហើយថា នឹងអាចចូលរួមជាមួយនឹងជម្រើសជាតិ ក្នុងពានរង្វាន់ the Nation League នៅក្រោយពេល ដែលការធ្វើតេស្តចុងក្រោយអះអាងថា គាត់គ្មានវិរុសកូវីដ១៩ឡើយ។

Shaqiri ដំបុងឡើយត្រូវ បានគេធ្វើតេស្ត ឃើញមានវិជ្ជមានកូវីដ១៩ ប៉ុន្តែក្រោយការធ្វើតេស្តសាជាថ្មី សហព័ន្ធបាល់ទាត់ស្វីស បានប្រកាសថាកីឡាកររូបនេះ គឺមិនមានផ្ទុកវិរុសកូវីដ១៩ ឬសូម្បីតែរោគសញ្ញាឡើយ ដែលជាដំណឹងដ៏ល្អបំផុត សម្រាប់ទាំងស្វីសនិងក្លឹប។

កីឡាករវ័យ២៨ឆ្នាំ រូបនេះ ត្រូវបានដំបូងឡើយប្រកាស ដកឈ្មោះចេញពីជម្រើសជាតិ ទៅហើយដោយសារ តែការធ្ងើតេស្តលើកទី១ ឃើញកូវីដ១៩ ហើយថែមទាំងដកឈ្មោះចេញពីក្លឹបផង នៅក្នុងការប្រកួតខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top