បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ភ្លើងឆេះព្រៃចំនួន៨៦០០លើកនៅក្នុង រដ្ឋកាលីហ្វ័រញ៉ាបានបំផ្លាស
ព្រៃឈើអស់ប្រមាណជា៤,១លានហិកតា មកហើយគិតចាប់តាំងតែពីដើមឆ្នាំ២០២០មក។
របាយការណ៍នេះត្រូវបានប្រកាសយោង តាមការបង្ហាញពីតួលេខ របស់នាយកដ្ឋានព្រៃឈើ និងការពារគ្រោះអគ្គិសភ័យ របស់រដ្ឋកាលីហ្វ័រញ៉ា ហើយក្នុងនោះនាយកដ្ឋាន ក៏បានបញ្ជាក់ដែរថាចំនួនមនុស្ស ប្រមាណជា៣១នាក់បានបាត់បង់ជីវិត ហើយអគារប្រហែលជា៩២០០ត្រូវបានបំផ្លាញ
ផង។
គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លង ទៅនេះក្រុមអ្នកពន្លត់អគ្គិសភ័យ ប្រមាណជា៧៧០០នាក់ កំពុងបន្តឈរនៅជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង
ភ្លើងឆេះព្រៃប្រមាណជា២០នៅឡើយនៅក្នុងរដ្ឋនេះ ដែលក្នុងនោះមាន១២ជាទីកន្លែងដែលមានគ្រោះថ្នាក់បំផុត៕
ប្រែសម្រួល៖ស៊ុនលី