ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រ វាយប្រហារ មកលើភាគខាងត្បូង នៃរដ្ឋអាឡាស្កា

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមមណ្ឌលបណ្តាញ តាមដានគ្រោះរញ្ជូយដី របស់ប្រទេសចិន (CENC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៧,៥រ៉ិចទ័រ បានអង្រួននៅដែនទឹក ស្ថិតនៅភាគខាងត្បូងនៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅវេលាម៉ោង៤និង៥៤នាទីព្រឹក ម៉ោងក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ ។

តាមការវាយតម្លៃបឋម គ្រោះរញ្ជួយដីនេះមានរង្វាស់៥៤.៧៤ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៥៩.៧៥ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។

គ្រោះរញ្ជួយដីនេះមានជម្រៅ៤០គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top