ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិ របស់លោក ត្រាំ ចោទប្រទេសចិន ថាបានលួចយកការស្រាវជ្រាវ វ៉់ាក់សាំងការពារជំងឺកូវីដ១៩

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ (២១ តុលា) ទីប្រឹក្សាសន្តិសុខជាតិ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិន ពីបទព្យាយាមលួចស្រាវជ្រាវ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីបស្ចិមប្រទេសដោយចាត់ទុកវា ជាគូប្រជែងដ៏សាហាវមួយ ដែលកំពុងព្យាយាមផ្តាច់មុខរាល់ ឧស្សាហកម្មសំខាន់ៗ នៃសតវត្សរ៍ទី២១នេះ ។

លោក ត្រាំ បានកត់សម្គាល់ប្រទេសចិន ជាគូប្រជែងដ៏សំខាន់ របស់សហរដ្ឋអាមេរិក ហើយបានចោទប្រកាន់ គណបក្សកុម្មុយនីស្តចិន ថា បានឆ្លៀតយកផលប្រយោជន៍ពីពាណិជ្ជកម្ម និងមិនប្រាប់ការពិតអំពីការផ្ទុះឡើង នូវមេរោគថ្មីដែលលោកហៅថា “មេរោគចិន” ។

ការលើកឡើងក្នុងរយៈ២០នាទី ប្រឆាំងនឹងប្រទេសចិន លោក Robert O’Brien បានប្រាប់ក្រុមមន្រ្តីយោធា និងចារកម្មកំពូលអង់គ្លេស និងអាមេរិកថា ប្រទេសចិន គឺជាប្រទេសដែលមានអំណាចមុនគេ ដែលបានបង្ក្រាបប្រជាជនរបស់ខ្លួន និងបានព្យាយាមបង្ខិតបង្ខំ ទាំងប្រទេសជិតខាង និងមហាអំណាចលោកខាងលិច ។

លោក Robert បានប្រាប់ដល់វេទិកា ស្តីអំពី់ អនាគតអាត្លង់ទិច តាមរយៈតំណភ្ជាប់វីដេអូទៅកាន់ក្រុមហ៊ុន អាកាសចរណ៍កងទ័ពជើងទឹកឈ្មោះថា HMS Queen Elizabeth ថា“ បក្សកុម្មុយនីស្តចិន (CCP) កំពុងស្វែងរកការគ្រប់ជ្រុង ជ្រោយលើ គ្រប់វិស័យ និងវិស័យ… (និង) មានផែនការ ធ្វើអាជីវកម្មផ្តាច់មុខរាល់ឧស្សាហកម្មទាំងអស់ ដែលមានសារៈសំខាន់មកដល់សតវត្សរ៍ទី២១នេះ ” ។

លោក OriBrien មានថ្លែងថា “ ថ្មីៗនេះ ក្រុម PRC បានប្រើប្រាស់ចារកម្មតាមអ៊ិនធឺរណែតដើម្បីផ្តោតលើក្រុមហ៊ុនដែលកំពុងបង្កើតវ៉ាក់សាំងការពារ និងព្យាបាលជំងឺកូវីដ នៅអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយអ្នកទាំងអស់គ្នា ចាំបាច់ត្រូវតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិ” ។

ប្រទេសចិន ស្ថិតក្រោមការដឹកនាំ របស់ប្រធានាធិបតី ហ្ស៊ី ជិនពីង បានអះអាងថា លោកខាងលិច និងក្រុងវ៉ាស៊ីនតោន ជាពិសេសត្រូវបានក្តោបក្តាប់ ដោយការប្រឆាំងនឹងចិន ការគិតបែបអាណានិគម និងការខឹងសម្បារ ដែលអាចនិយាយជា សាមញ្ញថា ប្រទេសចិន ឥឡូវនេះជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំ ជាងគេលំដាប់លេខ២លើពិភពលោក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top