សេអ៊ូល៖ ប្រមុខការពារជាតិរូបនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង អាចរារាំង និងឆ្លើយតប ចំពោះការគំរាមកំហែងពីកូរ៉េខាងជើង ដោយផ្អែកលើឥរិយាបថការពារជាតិ រួមគ្នារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ជាច្រើនសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានបង្ហាញអាវុធថ្មី នៅក្នុងពិធីព្យុហយាត្រាយោធានាថ្មីៗនេះ។
រដ្ឋមន្រ្តីការពារជាតិលោក Suh Wook បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំសវនកម្មសភា ដោយសំដៅទៅលើចលនាបង្កើន ភាពតានតឹងរបស់កូរ៉េខាងជើង ដូចជាការបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) អំឡុងពេលព្យុហយាត្រាយោធាថ្មីៗនេះ។
លោករដ្ឋមន្រ្តីបានឲ្យដឹងផងដែរថា“ ផ្អែកលើមូលដ្ឋានការពារជាតិកូរ៉េខាងត្បូង – អាមេរិក យើងមានសមត្ថភាពរារាំង និងឆ្លើយតបចំពោះកូរ៉េខាងជើង និងប្រទេសជិតខាងផ្សេងទៀត”៕
ដោយ ឈូក បូរ៉ា