ព័ត៌មានអន្តរជាតិ

ក្រសួងហិរញ្ញវត្ថុរបស់ថៃ យល់ព្រមលើផែនការអភិវឌ្ឍឧទ្យានព្រៃ Benjakitti Forest ក្នុងទីក្រុង បាងកក

បរទេស៖ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសថៃ បានផ្តល់ភ្លើងខៀវ ដល់នាយកដ្ឋានរតនាគារ និងកងយោធពលខេមរភូមិន្ទ ដើម្បីចាប់ផ្តើមអភិវឌ្ឍឧទ្យាន Benjakitti Forest នៅទីក្រុងបាងកក ចាប់ពីខែក្រោយ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Santi Promphat ថា វិកាចំនួន ៦៥២ លានបាតនឹងត្រូវបានគ្រោងទុក សម្រាប់គម្រោង ដែលគួរតែត្រូវបានបញ្ចប់នៅខែកុម្ភៈឆ្នាំ ២០២២ ។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃច័ន្ទនេះ។

ដំណាក់កាលទី ១ គួរតែត្រូវបានបញ្ចប់ នៅខែមិថុនាឆ្នាំក្រោយ សម្រាប់តំណាក់កាលទី ២ យើងបានជំរុញអ្នករចនា ឱ្យពិចារណាលើប៉មក្រុង ព្រោះវានឹងក្លាយជាទិសដៅថ្មីនៅទីក្រុងបាងកក៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top