ព័ត៌មានអន្តរជាតិ

ទីបំផុតអាមេរិក អាចចាកចេញ ពីកិច្ចព្រមព្រៀង ស្តីពីបម្រែបម្រូល អាកាសធាតុ នៃទីក្រុងប៉ារីស ជាផ្លូវការហើយ

បរទេស ៖ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានសរសេរថា នៅបន្ទាប់ពីការពន្យារ ពេលអស់រយៈពេល ៣ ឆ្នាំមកហើយនោះនៅពេលនេះ សហរដ្ឋអាមេរិក បានក្លាយជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលបានដកខ្លួនចេញជាផ្លូវការ ពីកិច្ចព្រមព្រៀង អាកាសធាតុ នៅទីក្រុងប៉ារីស។

លោកប្រធានាធិបតី Trump បានប្រកាសពីការសម្រេចចិត្តនេះតាំង តែពីខែមិថុនាឆ្នាំ ២០១៧ ប៉ុន្តែបទប្បញ្ញត្តិរបស់អង្គការ សហប្រជាជាតិ មានន័យថា ការសម្រេចចិត្តរបស់លោក នឹងចូលជាធរមាន នៅថ្ងៃនេះ គឺមួយថ្ងៃបន្ទាប់ ពីការបោះឆ្នោត អាមេរិកជាមុន ប៉ុន្តែទោះបីជាយ៉ាងណាក្តីសហរដ្ឋអាមេរិក អាចនឹងចូលរួមជាមួយកិច្ចព្រមព្រៀងនេះវិញ នាពេលអនាគតប្រសិនបើប្រធានាធិបតីថ្មី នឹងជ្រើសរើសធ្វើដូច្នេះ។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានព្រាងនៅឆ្នាំ ២០១៥ ដើម្បីពង្រឹងការឆ្លើយតប ជាសកល ចំពោះការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ ដែលកំពុងមានការកើនឡើង ខ្លាំងនៅទូទាំងពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top