ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសម៉ិកស៊ិក បានរាយការណ៍កាលពីថ្ងៃពុធថា មានករណីឆ្លងបន្ថែមទៀតនៃជំងឺកូវីដ១៩ចំនួន៧.៦៤៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៨៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។
ក្រសួងបានឲ្យដឹងថា សរុបទៅមានអ្នកឆ្លងជំងឺកើនឡើងដល់៩៨៦.១៧៧នាក់ ដែលបានរាយការណ៍ឲ្យដឹងនៅទូទាំងប្រទេស ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៩៦.៤៣០នាក់ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ម៉ិកស៊ិក ជាប្រទេសជាប់លំដាប់លេខ៤ ក្នុងចំណោមបណ្តាប្រទេសនៅអាមេរិក ឡាទីន ដែលមានករណីនៃជំងឺកូវីដ១៩ បន្ទាប់ពីប្រេស៊ីល អាហ្សង់ទីន និងកូឡុំប៊ី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា