តូក្យូ៖ក្រុមហ៊ុន Fujitsu Ltd ក្រុមហ៊ុន Mizuho Financial Group Inc និងក្រុមហ៊ុនផលិតឱសថ PeptiDream Inc បាននិយាយថា ពួកគេកំពុងបង្កើត ការបណ្តាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍការព្យាបាល មេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនថ្មីដែលមានឈ្មោះថា PeptiAID Inc នឹងស្រាវជ្រាវ និងអភិវឌ្ឍការព្យាបាល ដោយប្រើថ្នាំ peptide សម្រាប់វីរុស SARS-CoV-2 បច្ចុប្បន្ន និងការផ្ទុះឡើងនៃជំងឺកូរ៉ូណា នាពេលអនាគត ។ ការបណ្តាក់ទុនរួមគ្នានេះ រួមមានក្រុមហ៊ុន Takenaka Corp និង Kishida Chemical Co.៕
ដោយ៖លី ភីលីព