ព័ត៌មានអន្តរជាតិ

អាមេនី ៖ ដែនអាកាស នៅតែបើកចំហ សម្រាប់យន្តហោះស៊ីវិល

បរទេស ៖ គណៈកម្មាធិការអាកាសចរណ៍ស៊ីវិល បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ដែនអាកាសរបស់ប្រទេស អាមេនី នៅតែបើកចំហ សម្រាប់យន្តហោះស៊ីវិល និងបានច្រានចោល នូវសេចក្តីរាយការណ៍មួយ ពីកាសែតរុស្ស៊ី Interfax ដែលថា អាមេនីបានប្រកាសតំបន់គ្មានការហោះហើរ នៅពីលើទឹកដីរបស់ខ្លួន និងតំបន់ Nagorno-Karabakh។

តាមសេចក្តីរាយការណ៍ ប្រធានគណៈកម្មាធិការអាកាស ចរណ៍ស៊ីវិល លោក Tatevik Revazyan បានមានប្រសាសន៍ថា អាជ្ញាធរកំពុងតែប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឲ្យបានថា ដែនអាកាសរបស់ប្រទេសអាមេនី មានសុវត្ថិភាព សម្រាប់យន្តហោះស៊ីវិល។

ចំណែកក្រសួងការពារជាតិ អាមេនី បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ដែនអាកាសរបស់អាមេនីនិងតំបន់ Nagorno-Karabakh គឺជាតំបន់គ្មានការហោះហើរមួយ លើកលែងតែយន្តហោះយោធា និងយន្តហោះស៊ីវិល ដែលបានចុះក្នុងបញ្ជី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top