ព័ត៌មានអន្តរជាតិ

ព្រឹត្តិការណ៍ គ្រោះធម្មជាតិមួយ ដែលបណ្តាឲ្យឥណ្ឌា និងថៃបាត់បង់ជីវិត ប្រហែល២៣ម៉ឺននាក់

គឺជាព្រឹត្តិការណ៍ ដ៏អាក្រក់បំផុត លេខ១០ ក្នុងប្រវត្តិសាស្ត្រ របស់មនុស្សជាតិ និងជាគ្រោះធម្មជាតិធំបំផុត មិន ធ្លាប់មានទី២ របស់ប្រទេសឥណ្ឌា នៅពេលដែលគ្រោះរញ្ជួយ ដ៏ខ្លាំងក្លាបំផុតមួយ បានធ្វើការវាយប្រហារមកលើដែនដី របស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៦ ខែធ្នូឆ្នា២០០៤ និងបានបង្កទៅជារលកយក្សស៊ូណាមិ ដ៏កាចសាហាវមួយ ។

វាបានកើតឡើង នៅវេលាម៉ោង ប្រមាណជា៧ និង៥៨នាទីព្រឹក នៅត្រង់ដែនកោះស៊ូម៉ាត្រា ដោយគ្រោះរញ្ជួយដី ដែលមានកម្រិតទៅដល់៩,៣រិចទ័រ បានវាយប្រហារ នៅក្នុងជម្រៅសមុទ្រឥណ្ឌា ស្ថិតនៅចំងាយ ប្រមាណជា ១៦០ម៉ាល ពីភាគខាងលិច នៃកោះស៊ូម៉ាត្រាអស់រយៈពេល១០នាទីមុន ពេលដែលវាបានបង្កទៅជារលកយក្សស៊ូណាមិ ដែលមានកម្លាំងប្រហែលជា២ដង នៃគ្រាប់បែកទាំងអស់ ដែលបានប្រើប្រាស់នៅ ក្នុងសម័យសង្គ្រាមលោកទី២។

ក្រៅតែបានឆក់យក ជីវិតពលរដ្ឋឥណ្ឌា ភាគច្រើន ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា ដែលមានចន្លោះ ពី១៣០០០០ទៅ ១៦០០០០នាក់ ហើយនោះឥទ្ធិពល នៃរលកយក្សស៊ូណា មិនេះក៏បានវាយប្រហារទៅដល់ឆ្នេរសមុទ្រ នៃប្រទេសថៃភាគខាងជើងផងដែរ ដោយក្នុងនោះគេជឿជាក់ថា ពលរដ្ឋថៃ មានចន្លោះពី៥០០០ទៅ៨០០០នាក់ដែលបានស្លាប់ ខណៈដែលមនុស្សបាត់ខ្លួនសរុប ចន្លោះពី៤០០០០ទៅ៤៥០០០នាក់ ដែលជឿជាក់ថាក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងហេតុការណ៍មួយនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top