បាងកក៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានទាមទារឱ្យសភាថៃ អនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឧបត្ថម្ភដោយក្រុម ការសន្ទនាគ្នាស្តីពីការកែទម្រង់ច្បាប់ អ៊ីនធឺណិត (iLaw) ដោយនិយាយថា សំណើនេះ គឺមិនខុសពីសំលេង របស់ប្រជាជននោះទេ ។
ក្រុមអ្នកតវ៉ា បានបដិសេធចំពោះបញ្ហាធម្មនុញ្ញ នៅឯការជួបជុំបាតុកម្មនៅវិមាន ប្រជាធិបតេយ្យខណៈដែលរំលឹកឡើងវិញ នូវការទាមទារ ៣ ចំណុចរបស់ពួកគេ សម្រាប់ការព្រាងឡើងវិញនូវធម្មនុញ្ញ ដែលជាការលាលែងរបស់នាយករដ្ឋមន្រ្តី និងការកែទម្រង់របបរាជានិយម ។
ការអំពាវនាវរបស់ពួកគេ បានធ្វើឡើង នៅមុនសម័យប្រជុំសភា រយៈពេលពីរថ្ងៃនៅថ្ងៃអង្គារ និងថ្ងៃពុធ ខាងមុខនេះ នៅពេលដែលសមាជិកសភា នឹងពិនិត្យពិចារណាលើច្បាប់ វិសោធនកម្មចំនួន ៦ ក៏ដូចជាច្បាប់របស់ iLaw សេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការការគាំទ្រយ៉ាងហោចណាស់មួយភាគបី នៃសមាជិកព្រឹទ្ធសភាចំនួន ២៥០ នាក់ ឬ ៨៤ នាក់ដើម្បីទទួលបានការអនុម័តលើកដំបូង។
សេចក្តីព្រាងច្បាប់ iLaw ដែលរួមបញ្ចូលទាំងការអំពាវនាវ ឱ្យលុបចោលច្បាប់សរីរាង្គចំនួន ៧ ដែលបានសរសេរនៅក្រោមធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានចុះហត្ថលេខាដំបូង ដោយមនុស្ស ១០០.៧៣២ នាក់នៅពេលវាត្រូវបានប្រគល់ទៅឱ្យប្រធានសភា ហើយមនុស្សជាង ៧០០ នាក់ក្រោយមកបានដកការគាំទ្រ របស់ពួកគេវិញ៕ដោយ ឈូក បូរ៉ា