ព័ត៌មានអន្តរជាតិ

ណាតូ ចាប់ផ្តើមសមយុទ្ធ ប្រយុទ្ធប្រឆាំង ការគម្រាមកំហែង តាមអ៊ីនធឺណេត

បរទេស ៖ ទីបញ្ជាការសម្ពន្ធមិត្ត របស់អង្គការណាតូ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធការពារ តាមអ៊ីនធឺណេតដ៏ធំបំផុត របស់ខ្លួន ដែលមានឈ្មោះថា Cyber Coalition 20 នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយនឹងការបង្ហាញ នូវកិច្ចការពារបណ្ដាញកុំព្យូទ័រ ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលដំណើរការជាជាក់ស្តែង ក្នុងឆ្នាំនេះ ដោយសារតែក្តីព្រួយបារម្ភ ពីការរាតត្បាតឆ្លង នៃ មេរោគកូរ៉ូណានោះ មានការចូលរួម ដោយមនុស្សចំនួនប្រមាណ១.០០០នាក់ មកពីប្រទេសសមាជិកណាតូ ចំនួន២៥ ប្រទេសជាដៃ គូចំនួន៤ និងសហភាពអឺរ៉ុប ។

សេចក្តីថ្លែងការណ៍ណាតូមួយ បាននិយាយប្រាប់ថា សមយុទ្ធរយៈពេលមួយសប្ដាហ៍នេះ ធ្វើតេស្តសាកល្បងលើដំណើរ ការធ្វើការសម្រេចចិត្ត ដំណើរការបច្ចេកទេសនិងប្រតិបត្តិការ សហប្រតិបត្តិការនិងសមត្ថភាព ការពារតាមអ៊ីនធឺណេតណាតូ និងជាតិ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top