ព័ត៌មានអន្តរជាតិ

វៀតណាម ស្នើឲ្យសិស្ស រៀនភាសាកូរ៉េ នៅដំណាក់កាលដំបូង នៃការអប់រំ

បរទេស៖ក្រសួងអប់រំរបស់ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនកំពុងតែធ្វើសកម្មភាពឆ្ពោះទៅរកការធ្វើឲ្យភាសា កូរ៉េក្លាយជាភាសាបរទេសទីមួយ ដែលអាចនឹងដាក់ឲ្យសិក្សានៅក្នុងថ្នាក់បឋមសិក្សា នៅក្នុងប្រទេសវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា គណៈកម្មាធិការភាសាបរទេសជាតិរបស់ប្រទេសវៀតណាម បាននិយាយនៅថ្ងៃអង្គារក្នុងសិក្សាសាលាកូរ៉េខាងត្បូង-វៀតណាម នៅសាកលវិទ្យា Hanoi University ថា មន្ត្រីនានាកំពុងតែស្វែងរកផ្លូវដាក់បញ្ចូលការសិក្សាភាសាកូរ៉េ សម្រាប់សិស្សនៅក្នុងប្រទេសវៀតណាម។ ភាសាកូរ៉េទំនងជានឹងត្រូវជ្រើសរើសយក នៅឆ្នាំក្រោយនេះ។

គួរបញ្ជាក់ថា ភាសាបរទេសទីមួយក្នុងប្រទេសវៀតណាម គឺជាភាសានានាក្រៅពីភាសាអង់គ្លេស ដែលត្រូវគេបង្រៀននៅថ្នាក់បឋមសិក្សា។ ក្នុងឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្តដាក់បញ្ចូលភាសារុស្ស៊ី ភាសាចិន និងភាសាជប៉ុន ក្នុងកម្មវិធីសិក្សាខ្លួន នេះបើតាមកាសែត VN Express៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top