ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ ជនជាតិកូរ៉េខាងជើង ចាកចេញពីកូរ៉េខាងត្បូង ដោយលើកឡើង ពីភាពលំបាក

បរទេស ៖ ជនរត់ចោល ប្រទេសកូរ៉េខាងជើង យោងតាមសេចក្តី រាយការណ៍ពីសារព័ត៌មាន កូរ៉េខាងត្បូង បានឲ្យដឹងថា កំពុងតែប្រឈមមុខ នឹងភាពលំបាក ចំពោះការសម្របខ្លួនរស់នៅ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយមានមនុស្ស កាន់តែច្រើនឡើង ធ្វើចំណាកស្រុកទៅ កាន់បស្ចិមប្រទេស ។

ទីភ្នាក់ងារសារព័ត៌មាន Seoul Economic Daily បានរាយការណ៍នៅថ្ងៃអង្គារថា ជនរត់ចោលកូរ៉េខាងជើងជាច្រើននាក់ ក្នុងចំណោមមនុស្ស សរុបចំនួន៣៣.៧១៨នាក់ កំពុងតែធ្វើដំណើរចាកចេញ ទៅប្រទេសទីបី ឬក៏ជ្រើសរើសវិលត្រឡប់ទៅកូរ៉េខាងជើងវិញ ។

គួរបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្ត ទៅកូរ៉េខាងជើងវិញ គឺជារឿងកម្រ នៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែយើងតាមក្រសួង បង្រួបបង្រួម ចំនួនប្រហែលពាក់ កណ្ដាល នៃពលរដ្ឋកូរ៉េខាងត្បូង៥៥នាក់ ដែលត្រូវបានគេបញ្ជាក់ថា មានការចាកចេញទៅកូរ៉េខាងជើង ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនោះ គឺជាជនផ្តាច់ខ្លួនរត់ចោល ប្រទេស ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top