ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ឥណ្ឌូនេស៊ី គូសបញ្ជាក់ ពីកិច្ចប្ដេជ្ញាកិច្ច សហប្រតិបត្ដិការលើវិស័យ ឧស្សាហកម្មការពារជាតិ

សេអ៊ូល ៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃពុធនេះថា មន្រ្តីការពារជាតិ ជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីបានធ្វើកិច្ចប្រជុំតាមខ្សែអាត់សំឡេង និងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់អ្នកទាំងពីរ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងឧស្សាហកម្មការពារជាតិ ។

យោងតាមរដ្ឋបាលកម្មវិធីការទិញ យកផ្នែកការពារជាតិ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិគ្រោះ យោបល់ប្រចាំឆ្នាំដែលធ្វើឡើង នៅថ្ងៃអង្គារនេះភាគីទាំងពីរបានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីការពារបច្ចេកវិទ្យាការពារ និងពិភាក្សាអំពីបញ្ហា ដែលមិនទាន់សម្រេច។

ឧត្តមសេនីយ៍ឯក Sung Il មន្រ្តីសហប្រតិបត្តិការអន្តរជាតិ នៅទីភ្នាក់ងារនេះបានតំណាងឱ្យភាគីកូរ៉េខាងត្បូង ហើយសមភាគីរបស់លោក គឺឧត្តមសេនីយ៍ឯក Dadang Hendrayudha នៃក្រសួងការពារជាតិឥណ្ឌូណេស៊ី។ ក្រុមហ៊ុនចំនួន ៨ មកពីប្រទេសទាំងពីរក៏បានចូលរួមនៅក្នុងកិច្ចប្រជុំនិម្មិត និងណែនាំផលិតផលរបស់ពួកគេផងដែរ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top