ម៉ានីល៖ ប្រធានាធិបតីវ័យ ៧៥ឆ្នាំ របស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីចុះចេញពីតំណែង នៅពេលដែលមានភស្តុតាងបង្ហាញថា លោក ឬ សមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក ទទួលបានប្រាក់សូម្បី ០១ប៉េសូពីអំពើពុករលួយ ដោយនិយាយថា គ្មានការប្រើប្រាស់ការគ្រប់គ្រងដោយគ្មានការទុកចិត្តពីសាធារណជនឡើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា «មានការប៉ាន់ស្មានជាច្រើនដែលសមាជិកគណៈរដ្ឋមន្រ្តី និងរូបខ្ញុំ បានទទួលបានប្រាក់។ មើលទៅ ខ្ញុំផ្តល់ការធានានេះដល់អ្នក ខ្ញុំនឹងនាំអ្នកណាម្នាក់ដែលអាចនិយាយបានថា គាត់បានអោយលុយ ០១ប៉េសូ មកយើង នោះ ស្អែកឡើងខ្ញុំនឹងលាឈប់ពីតំណែងភ្លាម។ គ្រាន់តែមនុស្សម្នាក់ ភស្តុតាងមួយ មិនមានការប្រឌិតអ្វីទេ គ្រាន់តែជាមនុស្សម្នាក់ដែលកំពុងប្រាប់ការពិតប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ប្រធានាធិបតីវ័យចំណាស់រូបនេះ ក៏ បានព្រមានប្រឆាំងនឹងការបង្កើតរឿងរ៉ាវនានា ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីផងដែរ៕ប្រែសម្រួលៈ ណៃ តុលា