បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថា មន្ទីរប៉ង់តាហ្គោនបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយការ សម្រេចចិត្តកាត់ជំនួយរបស់ខ្លួន ទាំងអស់សម្រាប់កិច្ចការងារប្រឆាំងភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។
នៅក្នុងលិខិតមួយដែលផ្ញើជូនទៅដល់អង្គភាព CIA ពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិបណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ជំនួយនេះនឹងចូលជាធរមានចាប់ពី ថ្ងៃទី៥ខែមករាខាងមុខនេះ។
ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់ បានដឹងច្បាស់ទេថាតើការសម្រេចចិត្តមួយនេះធ្វើឡើង ក្រោមមូលហេតុអ្វីនោះទេហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ ដល់កម្រិតណាទៅលើ
កិច្ចការងារប្រយុទ្ធប្រឆាំង ភេវរកម្មនៅទូទាំងពិភពលោកដោយក្រុមការងារ CIA នោះដែរ៕ ប្រែសម្រួល៖ស៊ុនលី