សិល្បៈ និង កម្សាន្ត

ស្រ្តីជនជាតិកូរ៉េម្នាក់ ទៅលេងកោះរ៉ុងភ្លេចបាត់នាឡិកា២គ្រឿង តម្លៃខ្ទង់ម៉ឺនដុល្លារ បើរកឃើញជូនសារគុណចំនួន $50,000

ភ្នំពេញ៖ស្ត្រីជនជាតិកូរ៉េម្នាក់បាត់កាបូប ដោយសង្ស័យថាខ្លួនបានភ្លេចក្នុងទូដែកនៅសណ្ឋានគាររ៉ូយ៉ាល់សេន (រីសត) ឬភ្លេចលើឆ្នេរលើកោះរ៉ុង បើសិនជាមានការរកឃើញពីបងប្អូន សូមទាក់ទងតាមរយៈលេខទូរសព្ទ087 552 211/097 555 2211 ខាងយើងខ្ញុំនឹងមានជូនជា សារគុណចំនួន $50,000 (ប្រាំម៉ឺនដុល្លា)។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនជាតិកូរ៉េម្នាក់ វ័យ៣០ឆ្នាំ រួមទាំងដៃគូរវិនិយោគជនជាតិកូរ៉េជាច្រើនអ្នកទៀត បានទៅលេងកម្សាន្តនៅកោះរ៉ុង ដោយស្នាក់នៅសណ្ឋាគាររ៉ូយ៉ាល់សេន (រីសត) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ។ បន្ទាប់ពីបញ្ចប់ការដើរកម្សាន្តលើកោះ គាត់ចាកចេញពីសណ្ឋាគារ រ៉ូយ៉ាល់សេន ដោយជិះទូកឡើងទៅក្រុងព្រះសីហនុវិញ គឺក្នុងគោលបំណងចេញមកបន្តកម្សាន្តនៅទីនោះ ប៉ុន្តែពេលមកដល់សណ្ឋានគារក្រុងព្រះសីហនុ ក្រោយពីងូតទឹករួច ក៏រើយកសម្លៀកបំពាក់ និងរកនាឡិកាដៃ ដើម្បីពាក់ទៅបរិភោគ អាហារពេលល្ងាច ជាមួយក្រុមការងារ ទើបដឹងថា បាត់កាបូប ក្នុងនោះមាននាឡិកាចំនួន២គ្រឿង រកមិនឃើញឡើយ។

ប្រភពបន្តថា ដោយសង្ស័យថា ភ្លេចក្នុងទូដែកនៅសណ្ឋានគារ ឬភ្លេចលើឆ្នេរលើកោះរ៉ុង ក៏ជួលទូកបកទៅសាកសួរ រួចខាងអ្នកគ្រប់គ្រងសណ្ឋាគានិងរុករកលើកោះនាថ្ងៃដដែរ នៅតែមិនមានដំណឹងនៅឡើយទេ។ លុះរហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១ព្រឹក បានមកដាក់ពាក្យបណ្តឹងនៅប៉ូលិសប៉ុស្តិ៍រដ្ឋបាលសុខសាន្ត ដើម្បីជួយស្វែងរក សម្ភារៈ៕

Most Popular

To Top