Kaow Aot សមាជិកក្រុមចម្រៀង AXIS ត្រូវបានគេរកឃើញថា បានឆ្លងមេរោគកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅពេលនេះ។
បន្ទាប់ពីបានចូលរួម កម្មវិធីជប់លៀងខួបកំណើតរបស់ DJ Matoom ដែលមានផ្ទុកមេរោគកូវីដ១៩ មនុស្សជាច្រើន ក៏បានចោទការសង្ស័យជាបន្ត មកកាន់ Kaow Aot ព្រោះថា តារាប្រុសវ័យ ២៣ឆ្នាំរូបនេះក៏បានទៅ Surprise Birthday ម្ចាស់ខួបដល់ខុនដូដែរ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។
បន្ទាប់មកនៅថ្ងៃទី០៩ ខែមករា លោកក៏បានទៅជួបមិត្តភក្តិម្នាក់ នៅសណ្ឋាគារ Banyan ប៉ុន្តែ Aot មិនបានទៅធ្វើការទេ ក្រោយពីជួបមិត្តភក្តិម្នាក់នោះ ហើយនៅយប់នោះ បានន័យថា លោកត្រឡប់មកផ្ទះវិញ។
ជាក់ស្ដែងក្រោយពីដឹងព័ត៌មានថា DJ Matoom ធ្វើតេស្តថាមានមេរោគកូវីដ១៩ Aot ក៏ប្រញ៉ាប់ទៅពិនិត្រដែរ។ ក្រោយមកនៅថ្ងៃទី២០ ខែមករា វេជ្ជបណ្ឌិតបានបញ្ជាក់ថា Aot មានផ្ទុកមេរោគនេះប្រមាណ ៥ភាគរយ។ បន្ទាប់ពីនោះ លោកក៏តម្រូវឲ្យសម្រាកនៅពេទ្យ ដើម្បីរង់ចាំលទ្ធផលច្បាស់លាស់រហូតដល់ថ្ងៃទី៣១ ខែមករា។ បើសិនជាសះស្បើយ ឬត្រូវឈឺបន្តមែន យ៉ាងណាក៏ត្រូវសម្រាកព្យាបាលតាមនោះ ហើយ Aot ក៏មិនព្យាយាមលាក់ព័ត៌មាននេះ៕ ប្រភព៖ sabay