ព័ត៌មានអន្តរជាតិ

ជប៉ុន-អង់គ្លេស ប្ដេជ្ញាពង្រឹង ទំនាក់ទំនងសន្ដិសុខទ្វេភាគី ខណៈកំពុងកើនឡើង ឥទ្ធិពលក្នុងតំបន់របស់ចិន

តូក្យូ ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីពង្រឹងចំណងសន្តិសុខ និងលើកកម្ពស់តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ នៅពេលដែលឥទ្ធិពល របស់ប្រទេសចិន កាន់តែរឹងមាំនៅក្នុងសមុទ្រចិន ខាងកើត និងខាងត្បូង ។

លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន បានឲ្យដឹងបន្ទាប់ជួបជជែក តាមខ្សែអាត់ វីដេអូថា ប្រទេសរបស់លោកស្វាគមន៍ ការបញ្ជូនក្រុមវាយប្រហារនាវា ដឹកយន្តហោះរបស់អង់គ្លេស ដែលផ្តោតលើក្រុមនាវា Elizabeth ដែលជានាវាចម្បាំងធំបំផុត របស់កងនាវាចរភូមិន្ទទៅកាន់ភាគខាងលិច ប៉ាស៊ីហ្វិក នៅចុងឆ្នាំនេះ។

យោងតាមក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលគេហៅថា ពីរបូកពីរប្រទេសជប៉ុន ក៏បានយល់ព្រមជាមួយអង់គ្លេស ដើម្បីសម្របសម្រួលសមយុទ្ធរួមគ្នា ដែលពាក់ព័ន្ធនឹងក្រុមវាយប្រហារ ជាមួយកងកម្លាំងស្វ័យការពារខ្លួនផងដែរ ។

ដោយយោងទៅលើការអះអាងរបស់ចិន នៅសមុទ្រខាងកើត និងសមុទ្រចិនខាងត្បូង លោក Motegi បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុកថា លោក និងរដ្ឋមន្រ្តីអង់គ្លេស បានចែករំលែកការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាព និងបានឯកភាពប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ង ជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយប្រើកម្លាំង និងនៅលើសារៈសំខាន់ នៃសណ្តាប់ធ្នាប់ដែនសមុទ្រ ដោយសេរី និងបើកចំហ ដោយផ្អែកលើនីតិរដ្ឋ ។

ថ្លែងនៅដើមដំបូង នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អង់គ្លេសលោក Ben Wallace បានកំណត់ក្រុមនាវាផ្ទុកយន្តហោះនេះថា “បង្ហាញពីភាពចម្រុះ នៃសមត្ថភាពអធិបតេយ្យភាពរបស់យើង ប៉ុន្តែក៏ជាបំណងប្រាថ្នា របស់យើងក្នុងការសហការគ្នាថែមទៀត” ៕

Most Popular

To Top