ព័ត៌មានអន្តរជាតិ

ដើរដាយណូស័រ ៖ ក្មេងស្រីអាយុ ៤ ឆ្នាំ រកឃើញ ដានសម័យបុរេប្រវត្តិ នៅលើឆ្នេរខ្សាច់

អង់គ្លេស ៖ ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ បានរកឃើញដានជើង សត្វដាយណូស័រ ត្រូវបានគេសរសើរថា ជាគំរូមួយ ក្នុង ចំណោមគំរូល្អបំផុត ដែលមិនធ្លាប់ មាននៅក្នុងចក្រភពអង់គ្លេស នៅពេលដើរចេញ ជាមួយឪពុករបស់នាងអំឡុង ពេលចាក់សោការពារមេរោគ COVID-19 យោងតាមការ ចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ ។

នាង Lily Wilder បានរកឃើញការដានជើងនេះ កាលពីដើមខែមករា ខណៈចេញទៅក្រៅជាមួយឪពុក លោក Richard នៅឆ្នេរ Bendricks ក្បែរ Barry ។ ចំពោះឆ្នេរខាងត្បូងវែលស៍ ជាតំបន់ជាគួរឲ្យកត់សម្គាល់ សម្រាប់ការដានបុរេប្រវត្តិ ដែលត្រូវបានគេគិតថា មានអាយុប្រហែល ២២០ លានឆ្នាំ ។

ឥឡូវនេះដានជើង ត្រូវបានគេយកទៅដាក់សារមន្ទីរជាតិ វែលស៍ នៅទីក្រុង Cardiff ដើម្បីសិក្សា ។ ម្តាយរបស់Lily លោកស្រី Sally និយាយថា Lily បានឃើញវានៅពេល ដែលពួកគេកំពុងដើរ ហើយនិយាយថា “ ប៉ាមើលទៅ” ។ នៅពេលលោក Richard នេះត្រឡប់មកផ្ទះវិញ ហើយបង្ហាញខ្ញុំ នូវរូបថតខ្ញុំគិតថា វាអស្ចារ្យណាស់ ។

លោកRichard គិតថា វាល្អពេក ដើម្បីក្លាយជាការពិត ហើយខ្ញុំបានទាក់ទងជាមួយអ្នកជំនាញ ដែលបានយកវាពីទីនោះ ។ យើងមានការរំភើប ចិត្តបានដឹងថា វាពិតជាដានជើង ដាយណូស័រ ហើយខ្ញុំសប្បាយចិត្តណាស់ ហើយវាត្រូវបានគេយកទៅសារមន្ទីរជាតិ ។ គេមិនបានដឹងថា ជាសត្វមួយណាបង្កើតសញ្ញា សម្គាល់នោះទេ ដោយមានប្រវែង ១០ ស.ម ប៉ុន្តែគេគិតថា វាមានកម្ពស់ប្រហែល៧៥ ស.ម និងបណ្តោយ ២,៥ ម ដោយដើរលើជើង២ ។

ដានជើងប្រហាក់ប្រហែលគ្នា ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ជាកម្មសិទ្ធិរបស់ដាយណូស័រ ដែលមានឈ្មោះថា Coelophysis ទោះបីជាពុំមានភ័ស្តុតាង ណាមួយនៃសត្វនេះ ត្រូវបានគេរកឃើញ នៅចក្រភពអង់គ្លេសក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top