កីឡា

Apple នឹងសម្រេចចិត្តដើរ ចេញពីលុយពាន់ លានដុល្លារ បើរុស្ស៊ីដាក់ច្បាប់ មួយនេះចូល ជាធរមាន

រដ្ឋាភិបាលរុស្ស៊ី នឹងតម្រូវ ឱ្យ​ផលិតផលរបស់ Apple មួយ​ចំនួន​ដូចជា iPhone, iPad និង Mac អាចតម្លើងកម្មវិធីជាមុនបាន(pre-install)ដូចជា web browsers, antivirus, messenger, email clients និងកម្មវិធីដទៃទៀតជា default មកតែម្ដង។ ច្បាប់​ខាងលើ ​អាច​នឹង​សម្រេច​នៅខែក្រោយនេះ​ហើយ។

ចំណែកឯបញ្ជីកម្មវិធីដែលដាក់ឱ្យ pre-install នឹងផ្ដល់ដោយរដ្ឋាភិបាលតែម្ដង ទាំងនេះបើយោងទៅតាមកាអនុលោមច្បាប់ថ្មីនៃ​ប្រទេសរុស្ស៊ី។

គួរបន្ថែមថាកម្មវិធីទាំងអស់នោះ អ្នកប្រើផលិតផល Apple ទាំងឡាយនឹងឃើញប្រអប់ជ្រើសរើសកម្មវិធីដើម្បីតម្លើង ប៉ុន្ដែពួកគេក៏អាចលុបវាបានផងដែរបន្ទាប់ពីតម្លើងចប់ ដោយវាដូចទៅនឹងកម្មវិធីទូទៅដែលអ្នកធ្លាប់បានតម្លើងពី App Store ដូចច្នោះដែរ។

ទាំងនេះវាជារឿងដ៏ធំមួយចំពោះ Apple ត្បិតអីក្រុមហ៊ុននេះ កន្លងមកបានព្យាយាមខ្លាំងណាស់ ដើម្បីកុំឱ្យក្រុមហ៊ុនដទៃ ឬអង្គភាពធំៗ ណាមួយមានឥទ្ធិពល មកលើផលិតផលរបស់ខ្លួន ជាពិសេសប៉ះពាល់ ដល់បទពិសោធន៍ ប្រើប្រាស់ របស់អតិថិជនពួកគេ។

ទោះយ៉ាងណាក៏ដោយ ច្បាប់នេះនឹងចូលជាធរមានចាប់ពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ។ ជុំវិញច្បាប់នេះផងដែរ កន្លងមក Apple ធ្លាប់បានគំរាមថា ពួកគេនឹងដើរចេញពីទីផ្សាររុស្ស៊ី ប្រសិនបើច្បាប់នេះចូលជាធរមាន ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការអនុវត្តមិនមែន តាមការគំរាមកំហែងនោះទេ ដោយនឹងអនុវត្តទៅតាមច្បាប់ ៕ sabay

Most Popular

To Top