បច្ចេកវិទ្យា

អ្នកវិទ្យាសាស្ត្រ៖ ហ្វូស៊ីលសត្វរុយអាយុ ៤៧លានឆ្នាំ ខណៈក្រពះរបស់វាពោលពេលទៅដោយ អាហារចុងក្រោយរបស់វា 

អាល្លឺម៉ង់៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ហ្វូស៊ីលសត្វរុយដែលមានអាយុកាល ៤៧ លានឆ្នាំមុនត្រូវបានគេរកឃើញថា មានក្រពះពោលពេញទៅដោយ លម្អងផ្កា និងវល្លិម្យ៉ាងដែលដើរតួសំខាន់ នៃការបំពុលក្នុងកំឡុងសម័យ Eocene នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ប្រភេទសត្វដែលមិនស្គាល់ពីមុនត្រូវបានគេរកឃើញកកក្នុងដីល្បាប់មានថ្មនៅរណ្តៅ Messel Pit ជាកន្លែងដែលហ្វូស៊ីលមានជីជាតិនៅស្ថិតកណ្តាលប្រទេសអាល្លឺម៉ង់។ អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថា ពោះរីកឡើងធំ ចំណែកអ្នកស្រាវជ្រាវបានរកឃើញថា សត្វល្អិតនេះពោរពេញទៅដោយលម្អងផ្កាពីរុក្ខជាតិបុរេប្រវត្តិ។

ខណៈពេលដែលសត្វឃ្មុំនិងមេអំបៅត្រូវបានគេគិតថា ជាទូទៅជាអ្នកដំណើរលម្អងកំឡុងពេលអេឡូស៊ីវា គឺជាសត្វរុយដែលដើរតួយ៉ាងសំខាន់ក្នុងការសាយភាយរុក្ខជាតិ និងផ្កា។ យោងតាម Science Alertថា ហ្វូស៊ីលនេះតំណាងឲ្យប្រភេទសត្វថ្មីនៃបុរាណដែលអ្នកស្រាវជ្រាវបានដាក់ឈ្មោះថា Hirmoneura messelense ។

តាមសម្តីរបស់លោក Fridgeir Grimsson ជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យVienna  និងជាសហអ្នកនិពន្ធសៀវភៅបានចេញផ្សាយនៅសប្តាហ៍នេះនៅក្នុងទិនានុប្បវត្តិជីវវិទ្យាបច្ចុប្បន្នថា  ខ្លឹមសារលម្អងដ៏សម្បូរបែបដែលយើងបានរកឃើញក្នុងក្រពះរបស់សត្វរុយបានបង្ហាញថា សត្វរុយបានផ្តល់ចំណី និងដឹកជញ្ជូនលម្អងបាន ៤៧ លានឆ្នាំមុន ហើយបានបង្ហាញថា វាដើរតួយ៉ាងសំខាន់ក្នុងការលម្អងផ្កានៃរុក្ខជាតិជាច្រើន៕ដោយ៖លី ភីលីព


Most Popular

To Top