សិល្បៈ និង កម្សាន្ត

តារាចម្រៀង​ ហង្សមាសម្នាក់ទៀត គឺអ្នកនាង សួស វីស្សា បានឆ្លងកូវីដ១៩

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំហង្សមាស គឺអ្នកនាង សួស វីហ្សា បានឆ្លងជំងឺកូវីដ១៩ ក្នុង លទ្ធផលធ្វើតេស្តលើកទី៣។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ មីនានេះ លោក ហេង ឡុង ប្រធានសមាគមសិល្បៈ ស្ម័គ្រចិត្តជួយសង្គម បានប្រកាសឲ្យដឹងថា «តារាចម្រៀងហង្សមាស សួស វីហ្សា បានធ្វើតេស្តលើកទី៣ លទ្ធផលវិជ្ជមានដោយគាត់បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះបានច្រៀងរួមបន្ទប់ ជាមួយនឹងលោក ណុប ប៉ាយ៉ារិទ្ធ អ្នកនាង សាគន្ធ នីសា និងលោក ធែល ថៃ។ គាត់សង្ស័យថា បានឆ្លងតាំងពីថ្ងៃនោះមកម៉្លេះ ប៉ុន្តែដោយសារធ្វើតេស្ត ពីរដងលទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតែជាលើកទីបី ។ លោកថមមីគ្រួសាររបស់គាត់ រង់ចាំលទ្ធផលលើកទី៣ សូមទេវតាតាមជួយថែរក្សាប្អូនទាំងពីរ🙏» ។

សូមរំលឹកថា តារាចម្រៀង សួស វីហ្សា បានទៅធ្វើតេស្តរកកូវីដ១៩ លើកទី១ នៅថ្ងៃទី៩ មីនា ជាមួយលទ្ធផលអវិជ្ជមាន និងលើកទី២ នៅថ្ងៃទី១៧ មីនា ក៏ទទួលលទ្ធផលអវិជ្ជមានដែរ ស្រាប់តែទៅធ្វើតេស្ដលើកទី៣ បង្ហាញថា វិជ្ជមានកូវីដ១៩ តែម្ដង ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃ២២ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន ៩៦៧នាក់ អ្នកកំពុងព្យាបាលចំនួន ៧៨១នាក់ និងអ្នកស្លាប់ ៤នាក់៕

Most Popular

To Top