ផ្សេងៗ

លោក តែម ម៉ឺន ៖ មន្រ្តីបច្ចេកទេស និងអត្តពលិកគុនខ្មែរ មិនអនុញ្ញាតចូលធ្វើការ និងប្រកួត មិនទាន់ចាក់វ៉ាក់សាំង ការពារជំងឺCOVID-19

ភ្នំពេញ ៖ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក តែម ម៉ឺនបានអំពាវនាវដល់ ជាប្រធានសមាគម និងក្លិប ទាំងអស់ និងគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីគុនខ្មែរ តាមបណ្តាសមាគម និង ក្លិបទាំងអស់ អញ្ជើញទៅ ចាក់វ៉ាក់សាំង ការពារជំងឺCOVID-19 ឲ្យបានទាំងអស់គ្នា ពុំនោះទេ មិនអនុញ្ញាតឲ្យចូលធ្វើការ និងប្រកួតនៅតាមស្ថានីយ៍ ទូរទស្សន៍ និងកម្មវិធីផ្សេងៗ ទៀតបានឡើយ ។

យោងតាមសេចក្តីអំពាវនាវ របស់សហព័ន្ធមានន័យថា សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ អំពាវនាវ និង ជំរុញដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីគុនខ្មែរ តាមបណ្តាសមាគម និង ក្លិបទាំងអស់ អញ្ជើញទៅ ចាក់វ៉ាក់សាំង ការពារជំងឺ COVID-19 ឲ្យបានទាំងអស់គ្នា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តី ពីការចូលរួមចាក់វ៉ាក់សាំង ទប់ស្កាត់នូវការីករាលដាល នៃជំងឺ COVID-19 ឲ្យបានទាំងអស់គ្នា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ ពុំនោះទេសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមិនអនុញ្ញាតឲ្យចូលធ្វើការ និងពុំអនុញ្ញាតឲ្យប្រកួតនៅ តាមស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតបានឡើយ ។

អាស្រ័យដូចបានគោរព ជម្រាបជូនខាងលើ លោកប្រធានសមាគម និងក្លិប ជំរុញឲ្យគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ឲ្យបានគ្រប់ៗគ្នាកុំបីខាន ។ បញ្ជាក់ ៖ ត្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការនី នៅតាមសមាគម-ក្លិប និងមន្ត្រីទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវ៥-១៩ នៅតាម បណ្តាអង្គភាពរបស់ខ្លួន ឬនៅតាមមូលដ្ឋានដែលខ្លួនរស់នៅឲ្យបានគ្រប់ៗគ្នា៕

Most Popular

To Top