ក្រោយការប្រកាស បណ្តេញចេញលោក Jose Mourinho កាលពីថ្ងៃចន្ទម្សិលមិញ រួចមកក្លឹបមាន់ខ្នាយមាស Spurs កំពុងដាក់គោលដៅ គ្រូបង្វឹកក្លឹបអាល្លឺម៉ង់ម្នាក់ ជាមួយនឹងកុងត្រាតម្លៃខ្លួន សម្រាប់ការ ធ្វើការជាមួយគ្នា ប្រមាណជា១០លានផោន ។
គ្រូបង្វឹករបស់ក្លឹប RB Leipzig លោក Julian Nagelsmann ត្រូវបានគេមើលឃើញថា បានក្លាយទៅជាគោលដៅអទិភាពបំផុត សម្រាប់ក្លឹបអង់គ្លេសមួយនេះ មកជំនួសតំណែង របស់លោក Mourinho ដែលបានធ្វើការនៅទីនេះ អស់រយៈពេល១ឆ្នាំកន្លះមកហើយនោះ។
Spurs ដែលកំពុងស្ថិតនៅលេខរៀងទី៧ នឹងក្លាយ ទៅជាក្លឹបថ្មី របស់លោក Nagelsmann ដែលត្រូវបានគេជឿជាក់ថា នឹងអាចមានតម្លៃខ្លួន ប្រមាណជា១០លានផោន ដើម្បីអាចផ្តាច់កុងត្រា ចេញពីអាល្លឺម៉ង់ផ្ទេរ មកបង្វឹកនៅអង់គ្លេសបាន៕
ប្រែសម្រួល៖ស៊ុនលី