កីឡា

Zidane អះអាងហើយថា Ramos នឹងអាចបង្ហាញខ្លួន ពេលប្រកួតប៉ះ នឹង Chelsea

កីឡាករខ្សែការពារជើងចាស់ Sergio Ramos មកដល់ពេលនេះ ត្រូវបានគេដឹងថា មិនអាចបង្ហាញខ្លួនឡើយ ចាប់តាំងតែពីខែមិនាមកម្ល៉េះ ដោយសារបញ្ហារបួស ដែលទទួលបានតាំងតែ ពីពេលប្រកួតឲ្យជម្រើសជាតិអេស្បាញ។

ប្រធានក្រុម របស់ Real Madrid រូបនេះគិតមកត្រឹមថ្ងៃសៅរ៍នេះ ត្រូវបានគេដឹងថា អាចត្រឡប់មកមានសុខភាពល្អប្រសើរឡើងវិញ ហើយហើយជាពិសេស នៅក្នុងការប្រកួត ដ៏សំខាន់មួយជាមួយនឹងក្រុមតោខៀវ Chelsea ក្របខណ្ឌ Champion League ជើងទី២។

ការប្រកាសបញ្ជាក់ ដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹក របស់Real Madrid លោក Zinedine Zidane ដោយនិយាយបែបនេះ៖ Ramosកំពុងចាប់ផ្តើមហ្វឹកហាត់ ជាមួយនឹងយើងហើយ នៅពេលនេះ ដែលមានន័យថា គាត់អាចចាប់ផ្តើមលេងវិញ បានជាពិសេសការប្រកួតជើងទី២ ជាមួយនឹង Chelsea ផងនិងការប្រកួតក្នុងលីគផងជាមួយនឹង Osasuna ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top