កីឡា

Pochettino៖ Mbappe នឹងអាចមានវត្តមានប៉ះ Man City ទោះមានរបួសក្តី

កីឡាករខ្សែប្រយុទ្ធពានរង្វាន់ ពិភពលោករបស់បារាំង Mbappe ត្រូវបានកាសែត the Goal នៅថ្ងៃចេញផ្សាយថា នឹងនៅតែស្ថិតនៅក្នុងផែនការ របស់គ្រូបង្វឹកលោក Pochettino ដដែលដើម្បីការប្រកួតជើងទី២ របស់ខ្លួនជាមួយនឹង Man City។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ជើងទី១ Man City បានយកឈ្នះ PSG ក្នុងលទ្ធផល២ទល់នឹង១ ម្តងហើយដែលចាំបាច់ PSG និង Mbappe ត្រូវតែរកជ័យជំនះនិងគ្រាប់បាល់ឲ្យបានច្រើន។

របួសរបស់ Mbappe បានធូរស្រាលបន្តិច នៅពេលដែលគ្រូបង្វឹកលោក Pochettino មិនបានដាក់ឲ្យគាត់ក្នុងការ លេងបាល់ក្នុងលីកជាមួយនឹង Lens កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក ដូចនេះហើយដែលគ្រូបង្វឹករូបនេះ បានបញ្ជាក់ច្បាស់ៗថា Mbappe គឺនឹងអាចមានវត្តមានក្នុងការប្រកួតជាមួយនឹង Man Cityជើងទី២ ជាធម្មតា។

PSG គិតមកត្រឹមថ្ងៃនេះត្រូវបានគេដឹងដែរថា ដូចជាមិនមានកីឡាករឆ្នើមរងរបួស ច្រើនឡើយលើកលែងតែ Juan Bernat ប៉ុណ្ណោះក្រោយពីនោះនៅតំបន់ប្រយុទ្ធ គឺសុទ្ធតែជាកីឡាករដែលត្រៀមខ្លួន បានយ៉ាងល្អសម្រាប់ការប្រកួតមួយនេះដូចជា Neymar, Di Maria, Keanនិង Verratti ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top