Floyd Mayweather នៅតែប្រកាសខ្លួនជាកីឡាករ ប្រដាល់ល្អជាងគេលើលោក និងទម្លាយពីចំណូលបានមកពីអាជីពឈឺសាច់នេះមានដល់ជាង១ ប៊ីលានដុល្លារឯណោះ។
នៅថ្ងៃទី ៦ ខែ មិថុនាខាងមុខ Floyd នឹងត្រូវប៉ះជាមួយតារាយូធូប Logan Paul ប្រកួតបែបមិត្តភាពមិនផ្លូវកាលក្នុងទីក្រុង Miami។ ហើយគេរំពឹងអាចទទួលបាន ចំណូលដល់ទៅ១០០លានដុល្លារ ឯណោះពីប្រកួតនេះ។
ក្នុងកិច្ចសម្ភាសន៍ទល់មុខ មួយបុរសវ័យ៤៤ឆ្នាំ បាននិយាយថា គ្រប់គ្នាថាគេប្រកួតបែបនេះ ជាសកម្មភាពអាក្រក់ក្នុងប្រដាល់។ ប៉ុន្តែគេធ្វើនេះដើម្បីឪពុកម្ដាយ និងកូនៗ។ ព្រោះនៅចុងបញ្ចប់ពួកគេទាំងនោះនឹងក្លាយជាសេដ្ឋី។
Floyd បានបញ្ជាក់បន្ថែម បច្ចុប្បន្នគេក្លាយជាមហាសេដ្ឋីហើយ។ គេទទួលបានចំណូលពីប្រដាល់ដល់ទៅ១,២ប៊ីលានដុល្លារ(១ ២០០លានដុល្លារ)។ “ខ្ញុំដឹងតាំងពីដំបូងថា ខ្ញុំគឺជាអ្នកប្រដាល់ល្អជាងគេ តាំងពីថ្ងៃទីមួយ”។ សម្ដី Floyd។
ជើងខ្លាំងប្រកួត៥០ដងមិន ដែលចាញ់បានទម្លាយទៀតថា គ្រាមួយគេប្រកួតតែ២ដងប៉ុណ្ណោះបានលុយ៦៥០លានដុល្លារ។ ក្នុងនោះវាយជាមួយ Pacquiao បាន៣០០លានដុល្លារ និងជាមួយ McGregor បាន៣៥០លានដុល្លារ៕ sabay