កីឡា

ក្រុមកីឡា កាយសម្ព័ន្ធកាណាដា បោះបង់វគ្គជម្រុះ កាយសម្ព័ន្ធអូឡាំពិក នៅប្រេស៊ីល

តូរ៉ុនតូ៖ ក្រុមកីឡាកាយសម្ព័ន្ធកាណាដា បាននិយាយថា ពួកគេបានសម្រេចិត្ត មិនចូលរួមក្រុមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា Pan American Championships ត្រូវបានធ្វើឡើង នៅក្នុងប្រទេសប្រេស៊ីល ដោយសារតែបញ្ហាសុខភាព និងសុវត្ថិភាព ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 លើពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ព្រឹត្តិការណ៍ថ្ងៃទី ៤-១៣ ខែមិថុនានៅទីក្រុង Rio de Janeiro គឺជាព្រឹត្តិការណ៍ប្រកួតជម្រុះឱកាសចុងក្រោយ របស់ប្រទេសកាណាដា សម្រាប់អូឡាំពិកទីក្រុងតូក្យូ លើវិញ្ញាសា Artistic បុរស-នារី និងកាយសម្ព័ន្ធចង្វាក់ភ្លេង។ លោក Ian Moss នាយកប្រតិបត្តិកាយសម្ព័ន្ធកាណាដា បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យើងដឹងពីផលប៉ះពាល់ នៃការសម្រេចចិត្តទាំងនេះ ដែលមានលើអត្តពលិក របស់យើង ជាពិសេសអត្តពលិកជាន់ខ្ពស់ ដែលបានលះបង់ ពេលវេលាជាច្រើនឆ្នាំ ដើម្បីមហិច្ឆតារបស់ពួកគេ ក្នុងការចូលរួម ប្រកួតកីឡាអូឡាំពិក ។

យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើងមិនត្រឹមតែអាចគាំទ្រ ដល់អត្តពលិក និងគ្រូបង្វឹកទាំងអស់រងផលប៉ះពាល់ ដោយការសម្រេចចិត្តនេះ ឆ្លងកាត់ដំណាក់កាល ដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ក្តីសង្ឃឹម និងឱកាសឆ្ពោះទៅរក គោលដៅអន្តរជាតិ របស់ពួកគេនាពេលអនាគត។ ប្រទេសកាណាដា មានឱកាសទទួលបាន អត្តពលិកម្នាក់បន្ថែមទៀត វិញ្ញាសា Artistic បុរស-នារីរៀងៗខ្លួន ហើយម្នាក់ៗ និងក្រុមមួយក្នុងក្រុម កាយសម្ព័ន្ធចង្វាក់ភ្លេង នៅការប្រកួត។
ព្រឹត្តិការណ៍នេះ ក៏ជាវគ្គជម្រុះសម្រាប់កីឡាកាយសម្ព័ន្ធ ប៉ុន្តែមានឱកាសមួយបន្ថែមទៀត ដើម្បីមានលក្ខណៈគ្រប់គ្រាន់ សម្រាប់វិន័យនោះ នៅការប្រកួតនឹងត្រូវធ្វើឡើង នៅក្នុងប្រទេសអ៊ីតាលី នាប៉ុន្មានសប្តាហ៍ខាងមុខនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top