កីឡា

Hazard ធ្វើការសុំទោស ជាសាធារណៈ ក្រោយរូបភាព សើចសប្បាយមួយ ពេល Real Madrid ធ្លាក់ចេញពី Champion League

ទីបំផុតនៅក្រោយពេល ដែលរូបថតមួយសន្លឹក ដែលកីឡាករកំពូលរបួស Eden Hazard បានសើចយ៉ាងក្អាកក្អាយ ជាមួយនឹងអតីតមិត្តរួមក្លឹបតោខៀវ Chelsea នៅក្រោយការប្រកួតមួយ ដែល Real Madrid ត្រូវបានទទួលរងបរាជ័យ ក្រោមថ្វីដៃរបស់ Chelsea ធ្លាក់ចេញពីការប្រកួតផ្តាច់ព្រ័ត្រ Champion Leauge នោះកីឡាកររូបនេះ បានចេញមកប្រកាសសូមទោស ជាសាធារណៈហើយផងដែរ។

Hazard បានធ្វើការបកស្រាយថា គាត់មិនបានតាំងចិត្តក្នុងការធ្វើបែបនេះ ដែលមានភាពមិនគោរព ចំពោះអ្នកគាំទ្ររបស់ Real Madrid នោះឡើយ​ ប៉ុន្តែវាគ្រាន់តែ ជាប្រតិកម្ម របស់គាត់ពេលដែល បានវិលជួបមិត្តរួមក្លឹបវិញប៉ុណ្ណោះ នៅក្នុងកីឡាដ្ឋាន Stamford Bridge។

Hazard បាននិយាយាបែបនេះថា៖ ខ្ញុំពិតជាសូមទោសហើយខ្ញុំបានអាន នូវមតិនិងការយល់ឃើញ ជាច្រើនអំពីរូបថតមួយសន្លឹកនេះ ប៉ុន្តែវាមិនមែនជាការតាំងចិត្តរបស់ខ្ញុំ ដើម្បីប្រឆាំងនឹងអ្នកគាំទ្រ របស់Real នោះទេ។​ វាតែងតែជាសុបិន្តរបស់ខ្ញុំ ដើម្បីលេងឲ្យក្លឹបមួយនេះ ហើយខ្ញុំមកទីនេះ គឺដើម្បីជួយជំនះនិងពានរង្វាន់។

រំលឹកដែរថា Hazard បានផ្ទេរមកដល់ Real Madrid ក្រោយពេលបានចំណាយពេល រយៈពេល៧ឆ្នាំ ជាមួយនឹងតោខៀវ Chelsea ហើយមានតម្លៃខ្លួនផ្ទេរ រហូតទៅដល់១០០លានផោន កាលពីឆ្នាំ២០១៩ ប៉ុន្តែមកដល់ពេលនេះ មិនទាន់អាចធ្វើបានតាមការរំពឹងទុក របស់ក្លឹបនិងអ្នកគាំទ្រក្លឹប Real Madrid នៅឡើយទេ ដោយសារបញ្ហា របួសជាប់រហូតមក៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top