កីឡា

Neymar យល់ព្រម បន្តកុងត្រាថ្មី ជាមួយនឹង PSG រហូតដល់ឆ្នាំ២០២៦

ទីបំផុតកីឡាករ ប្រេស៊ីល Neymar បានបញ្ជាក់ច្បាស់ហើយថា គាត់នឹងមិនចាកចេញ ទៅទីណានោះទេ ទោះបីជាមានព័ត៌មាន នៃការត្រឡប់ទៅក្លឹបចាស់ Barcelona វិញក្តី ដោយគាត់បានយល់ព្រម ក្នុងការបន្តកុងត្រាថ្មី រយៈពេលវែងជាមួយនឹង PSG។

កាសែត L’Equipe បានរាយការណ៍ និងអះអាងថា Neymar បានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹង PSG រួចហើយមិនចាកចេញ ពីក្លឹបឡើយ នៅរដូវក្តៅនេះ ហើយនឹងបន្តកុងត្រាចាស់ រហូតដល់ឆ្នាំ២០២៦។

ការប្រកាសជាផ្លូវការ ទោះបីជាមិនទាន់បានធ្វើឡើងមែន ប៉ុន្តែជឿជាក់ថា នឹងអាចធ្វើឡើងនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យស្អែកនេះ ជាមិនខានបើយោងតាមការ បញ្ជាក់របស់ប្រភពដដែល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top