លោក Jurgen Klopp បានធ្វើការរិះគន់ ដល់អ្នករៀបចំកាលវិភាគប្រកួតរបស់ Premier League ដែលរៀបឲ្យ Manchester United លេង៣ប្រកួត ក្នុងរយៈពេល៥ថ្ងៃ។
ធ្វើដំណើរទៅលេងជាមួយ Aston Villa កាលពីថ្ងៃអាទិត្យ បន្ទាប់មកធ្វើជាម្ចាស់ផ្ទះទទួល Leicester ថ្ងៃអង្គារ ហើយយប់នេះ United ត្រូវលេងជាមួយ Liverpool បន្ទាប់ពីការប្រកួតបានផ្អាក ដោយសារអ្នកគាំទ្រតវ៉ាកាលពីដើមខែ។
ដោយសារប្រកួតជាប់ៗគ្នាពេលលោក Ole Gunnar Solskjaer បានសម្រេចចិត្តដកកីឡាករសំខាន់ៗជាច្រើននាក់ ធ្វើឲ្យក្រុមចាញ់ Leicester។ Leicester បានរំកិលឡើងលេខ៣ដាច់ Liverpool ៩ពិន្ទុដែលធ្វើឲ្យពួកគេពិបាកក្នុងការប្រជែងយកកន្លែងលេង Champions League។
យ៉ាងណាមិញលោក Klopp បាននិយាយការពារ United ថា ចង់មិនចង់ Ole ត្រូវធ្វើបែបនេះហើយ។ ពួកគេលេងថ្ងៃអាទិត្យ អង្គារ ព្រហស្បតិ៍។ លេងជាប់គ្នាបែបនេះជារឿងអាក្រក់មែនទែន ប៉ុន្តែមិនមែនជាកំហុស Ole និងកីឡាកររបស់គេឡើយ៕
ប្រភព៖sabay