កីឡា

Hodgson ត្រៀមចាកចេញពី Crystal Palace ខណៈមានព័ត៌មាន​ ចចាមអារ៉ាមអំពី Frank Lampard

The Goal នៅថ្ងៃនេះបានសរសេរថាក្លឹប Crystal Palace កាលពីថ្ងៃម្សិលមិញ ទើបតែបានប្រកាសថា គ្រូបង្វឹកអង់គ្លេសលោក Roy Hodgson នឹងសម្រេចចិត្ត ក្នុងការចាកចេញពីតំណែង ជាគ្រូបង្វឹកហើយ នៅពេលដែលរដូវកាលនេះ ត្រូវបានបញ្ចប់។

ក្នុងពេលជាមួយគ្នានេះ ក៏ស្រាប់តែលេចឬព័ត៌មាន នៃការចរចាគ្នារវាងក្លឹបមួយនេះជាមួយនឹងអតីត គ្រូបង្វឹកតោខៀវ Chelsea លោក Frank Lampard ភ្លាមផងដែរ អំពីលទ្ធភាព ក្នុងការផ្ទេរមកចូលរួម ជាមួយនឹងកីឡាដ្ឋាន Selhurst Park។

រំលឹកដែរថាលោក Hodgson គឺជាអតីតគ្រូបង្វឹក របស់ហង្សក្រហម Liverpool និងជម្រើសជាតិអង់គ្លេស បានធ្វើការដឹកនាំក្លឹប Crystal Palace មួយនេះតាំង តែពីឆ្នាំ២០១៧មកម្ល៉េះ ហើយចាប់តាំងតែពីពេលនោះ លោកបានជួយឲ្យក្លឹប អាចបន្តលេងនៅលីគកំពូលនេះបាន ៤រដូវកាលជាប់គ្នាមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top