កីឡា

Arsenal យកជ័យជំនះលើ Crystal Palace ប៉ុន្តែមិនគ្រប់ គ្រាន់ឡើយ

ការប្រកួតយប់មិញនេះ ក្រុមរបស់លោក Mikel Arteta គឺអាចយកជ័យជំនះ លើក្រុម Crystal Palaceនិងយកបាន៣ពិន្ទុបន្ថែម ប៉ុន្តែទោះបីជាយ៉ាងណា ហាក់ដូចជាមិនគ្រប់គ្រាន់ឡើយ សម្រាប់ក្រុមទោះបីត្រឹមលេងនៅEuropa League រដូវកាលក្រោយ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក Arteta បានធ្វើការលើកសរសើរយ៉ាងខ្លាំង ទៅលើក្រុមរបស់ខ្លួន និងជាពិសេសកីឡាករខ្សែប្រយុទ្ធសញ្ញាតិ Ivory Coast ដែលអាចជួយរកបានដល់ទៅ ២គ្រាប់ក្នុងការប្រកួតនេះ។

Arsenal យកបាន៣ពិន្ទុពីជ័យជំនះ ក្នុងលទ្ធផល៣ទល់នឹង១ដែលក្នុងនោះ២គ្រាប់ គឺរកបានដោយកីឡាករ Nicolas Pepeដែលត្រូវបានលើកសរសើរយ៉ាងខ្លាំង ដោយគ្រូបង្វឹករូបនេះហើយទោះបី ជាយ៉ាងណាក្តី Arsenal បានត្រឹមឡើងទៅលេខរៀងទី៩ នៅឡើយ
មិនទាន់លេខរៀង ដែលនឹងអាចសូម្បីលេងនៅ Europa League នារដូវកាលក្រោយបាននៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top