ព្រឹត្តិការណ៍

បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងពួកហាម៉ាស់ ត្រូវបានប្រារព្ធធ្វើឡើង ក្រោយការប្រយុទ្ធគ្នា ១១ថ្ងៃ

បរទេស៖បទឈប់បាញ់គ្នាភ្លាមៗ រវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ ដែលសម្របសម្រួលដោយអេហ្ស៊ីប ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រនេះ ក្រោយមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាជួយសង្គ្រោះតំបន់ហ្គាហ្សាស្ទ្រីប ហើយអង្គការសហប្រជាជាតិ ជំរុញឲ្យមានកិច្ចពិភាក្សាគ្នាថ្មីរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

តាមសេចក្តីរាយការណ៍ ភាគីទាំងពីរបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើការសងសឹក ចមពោះការបំពានបទឈប់បាញ់គ្នាណាមួយធ្វើឡើងដោយភាគីដទៃ ចំណែកប្រទេសអេហ្ស៊ីបបាននិយាយថា ខ្លួននឹងបញ្ជូនគណៈប្រតិភូពីរក្រុម ទៅឃ្លាំមើលបទឈប់បាញ់គ្នានោះ។

គួរបញ្ជាក់ថា អំពើហិង្សាបានផ្ទុះឡើងនៅថ្ងៃទី១០ ខែឧសភា បង្កឡើងដោយកំហឹងរបស់ពួកប៉ាឡេស្ទីន ចំពោះអ្វីដែលពួកគេមើលឃើញថា អ៊ីស្រាអែល រារាំងសិទ្ធិរបស់ពួកគេនៅទីក្រុងយេរូសាឡឹម ដែលរួមទាំងនៅក្នុងអំឡូងការប្រយុទ្ធមុខរបស់ ប៉ូលិសជាមួយអ្នកយេរូសាឡឹម នៅមហាវិហារ mosque ។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់មានមនុស្សរស់នៅ កុះករ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន២៣២នាក់ បំផ្លាញផ្ទះសម្បែងរាប់ពាន់ និងធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ចំណែកការវាយប្រហារដោយ រ៉ុកកែតរបស់ពួកហាម៉ាស់ បានសម្លាប់មនុស្ស១២នាក់នៅអ៊ីស្រាអែល និងរបួសរាប់រយនាក់៕

Most Popular

To Top