បរទេស៖ មន្ត្រីការពារជាតិ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា លោករដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin រហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនអាចនិយាយជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់របស់ប្រទេសចិននៅឡើយទេ បើទោះជាមានការព្យាយាមជាច្រើនដក ដើម្បីបង្កើតកិច្ចពិភាក្សាគ្នាក៏ដោយ។
ចំណងមិ្តភាព រវាងប្រទេសចិននិងសហរដ្ឋអាមេរិក មានភាពតានតឹងខ្លាំងឡើង ដោយមហាអំណាចសេដ្ឋកិច្ចពិភពលោក ដ៏ធំបំផុតទាំងពីរ មានការប៉ះទង្គិចគ្នាជុំវិញរឿងគ្រប់យ៉ាងចាប់តាំងពីបញ្ហាតៃវ៉ាន់ និងកំណត់ត្រា សិទ្ធិមនុស្សប្រទេសចិន រហូតដល់រឿងសកម្មភាព យោធាខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង។
មន្ត្រីក្រសួងការពារជាតិ អាមេរិក មួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “ចំណងមិត្តភាពយោធា គឺត្រូវបានជាប់គាំង គ្មានអ្វីសង្ស័យទេអំពីរឿងនោះ។ វាពិបាកដើម្បីដឹង ពីទំហំប៉ុណ្ណា ដែលរឿងនេះឆ្លុះបញ្ចាំង ពីការជាប់គាំងនោះ ដោយច្រើនវាត្រូវតែ ជាការមិនកែប្រែ ទស្សនៈ របស់ចិនប៉ុណ្ណោះ”។
ដោយថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះនោះ មន្ត្រីដដែលនោះបានបន្ថែមទៀតថា “ប៉ុន្តែយើងពិតជាចង់មានការពិភាក្សាគ្នា យើងត្រឹមតែចង់ធ្វើឲ្យប្រាកដក្នុងចិត្តថា យើងមានការពិភាក្សាគ្នា នៅកម្រិតដ៏សមស្រប”។
តាមសេចក្តីរាយការណ៍ នៅពេលភ្លាមៗនេះ ស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅមិនអាចសុំការបំភ្លឺអំពីរឿងនេះបាននៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង