ប្លែកៗ

ពេជ្រពណ៌ស្វាយ ១៥,៨ ការ៉ាត់ “ សាគូរ៉ា” ដាក់លក់ដេញថ្លៃ ក្នុងតម្លៃ ២៩.៣ លានដុល្លារ


ត្បូងពេជ្រពណ៌ស្វាយមួយប្រភេទល្អឥតខ្ចោះ ដែលត្រូវបាន គេស្គាល់ថា “ សាគូរ៉ា” បានបំបែកឯតទគ្គកម្មដោយលក់ក្នុងតម្លៃ ២៩,៣ លានដុល្លារហើយ ក្លាយជាត្បូងពេជ្រពណ៌ស្វាយមានតម្លៃថ្លៃជាងគេមិនធ្លាប់មានលក់ដេញថ្លៃ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

Auction house របស់ Christie ជាអង្គភាពដេញថ្លៃគ្រប់គ្រង ការលក់នេះបាននិយាយថា ត្បូងពេជ្រនេះ ល្អឥតខ្ចោះ និងស្រស់ស្អាតដែលវាស់ពណ៌របស់ថ្ម។ លោក Christie បាននិយាយសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ត្បូងពេជ្រដែលមានទំហំ ១៥.៨១ ការ៉ាត់ គឺជាផ្នែកមួយនៃពេជ្រដ៏សំខាន់មួយទៀតនៅក្នុងប្រវត្តិសាស្ត្រនៃការដេញថ្លៃគ្រឿងអលង្ការ។

ប្រធានផ្នែកគ្រឿងអលង្ការរបស់ Christie លោក Vickie Sek បាននិយាយនៅការចេញផ្សាយនេះថា អត្រាលក់ចេញយ៉ាងខ្លាំង និងតម្លៃពិសេសទទួលបាន សម្រាប់ត្បូងពេជ្រដែលមានគុណភាពខ្ពស់ និងត្បូងបានឆ្លុះបញ្ចាំងពីតម្រូវការទីផ្សារ ដ៏រឹងមាំ ហើយយើងទន្ទឹងរង់ចាំពង្រីកសន្ទុះនៃការទិញដ៏ខ្លាំងក្លានេះទៅកាន់ការដេញថ្លៃបន្តផ្ទាល់ របស់យើងនៅទីក្រុងញូវយ៉កនៅថ្ងៃទី ៨ ខែមិថុនា។

ស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍ថា អ្នកដែលបានទិញសាគូរ៉ាគឺជាអ្នកទិញឯកជនមកពីអាស៊ី ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ Christieបានកត់សម្គាល់ថា មានតែពេជ្រ ៤ ភាគរយប៉ុណ្ណោះទទួលបានចំណាត់ថ្នាក់ពណ៌ស្រស់ស្អាតគួរឲ្យចង់គយគន់ ហើយមានទម្ងន់ត្រឹមតែ ១០ ភាគរយលើសពី ០,២ ការ៉ាត់ធ្វើឲ្យសាគូរ៉ាពិតជាកម្រមានណាស់។

ត្បូងពេជ្រពណ៌ផ្កាឈូក – ស្វាយ គឺជាផ្នែកមួយនៃការលក់ធំជាងមុន បានឃើញពេជ្ររបស់ Christie លក់បានប្រាក់ច្រើនជាង ៧៦,៨ លានដុល្លារក្នុងនោះ មានត្បូងពេជ្រពណ៌ផ្កាឈូកមួយផ្សេងទៀត ត្រូវបានគេស្គាល់ថា The Sweet Heart បានលក់ក្នុងតម្លៃតែជាង ៦,៥ លានដុល្លារប៉ុណ្ណោះ៕ ដោយ៖លី ភីលី

Most Popular

To Top