បញ្ហាខ្វះទឹក គឺជារឿងដែលពិភពលោក កំពុងជួបប្រទះ ជាពិសេសសម្រាប់រដូវ ដែលមិនសម្បូរភ្លៀង។ ប៉ុន្តែបញ្ហានេះ អាចលែងកើតមានព្រោះ អ្នកវិទ្យាសាស្ត្រ រកឃើញវិធីបង្កើតភ្លៀង បានយ៉ាងមានប្រសិទ្ធភាព ។
ការបង្កើតភ្លៀងនេះ គេប្រើបច្ចេកទេស បំភាយសារធាតុ អ៊ីយូតប្រាក់ ចូលទៅពពក ដើម្បីបង្កើនបរិមាណ ចំហាយទឹកក្នុងពពក ដែលបង្កើតបានជាភ្លៀង។ ចំពោះបច្ចេកទេសនេះ ស្ដាប់ទៅដូចជាសាមញ្ញប៉ុន្តែ មិនមែនប្រទេសណាក៏ អាចមានលទ្ធភាពប្រើនោះទេ ព្រោះវាតម្រូវឲ្យមានការ ចំណាយច្រើន ដោយបច្ចេកទេសនេះទាមទារឲ្យប្រើយន្តហោះ ដើម្បីបំភាយសារធាតុទាំងនោះទៅក្នុងពពក ។
ជាទូទៅសម្រាប់ការ ប្រើបច្ចេកទេសនេះម្តងៗ គឺត្រូវចំណាយចាប់ពី ខ្ទង់សែនដុល្លារឡើងឯណោះ ដោយនេះ គឺគិតទាំងថ្លៃហោះហើរ និងតម្លៃរបស់សារធាតុអ៊ីយូតប្រាក់ផងដែរ ៕